ព័ត៌មានជាតិ
-
បុរសម្នាក់.. សម្លាប់អតីតប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ បុរសវ័យ៦៤ឆ្នាំម្នាក់ បានអារកសម្លាប់អតីតប្រពន្ធរបស់ខ្លួនវ័យ៥៥ឆ្នាំ រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅក្នុងផ្ទះតែមួយ ដោយសារតែឥទ្ធិពលនៃភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិកញ្ជីបាយដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បុរសខាងលើឈ្មោះ ហ៊ង ខុម…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ដែលជាគោលដៅទេសចរណ៍នាំឱ្យភាពស្អាតក្នុងចិត្ត ភាពស្អាតមកខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ ។ កន្លែងវិបស្សនាថ្មីនេះ គឺជាគោលដៅទេសចរណ៍លំហែបៃតង…
Read More » -
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអាគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ
ភ្នំពេញ ÷ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ…
Read More » -
បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន…
ខេត្តត្បូងឃ្មុំ៖កម្ពុជាបានប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់បណ្ដាភូមិ ស្រុក រាជធានី ខេត្ត ទូទាំងប្រទេស ដេីម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ឈានចូល ២៥៦៨ ក្នុងគ្រឹះស័ករាជ ២០២៤។ បេីក្រឡេកមេីលទៅមួយជ្រុង នៃខេត្តត្បូងឃ្មុំវិញ ស្រុកអូររាំងឪ…
Read More » -
ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវិធីសង្ក្រាន្តអូររាំងឪ..
ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកអូររាំងឪ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល…
Read More » -
លោក ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានពាំនាំយកនូវទេយ្យទានជូនលោកយាយលោកតាចំនួន ១៥គ្រួសារ
តាកែវ ÷ នាថ្ងៃពុធ០២ កើត ខែចែត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ សមាគមយុវជនពន្លឺព្រះចន្ទដឹកនាំដោយលោក ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានចុះសួរសុខទុក្ខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ…
Read More » -
តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ
សាលាដំបូងខេត្តរតនគិរី បានចេញដីកាដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឲ្យឃុំខ្លួនជនល្មើស ៣ នាក់ ក្នុងនេះជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ។…
Read More » -
ជនបំពានច្បាប់ ត្រូវតែទទួលទោស ! ជនល្មើសចូលកាប់គាស់ រុករាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ត្រូវបញ្ជូនទៅពន្ធនាគារ
បាត់ដំបង ៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានសហការជាមួយកម្លាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W.A) បាននាំជនសង្ស័យឈ្មោះ យឿង សុភា ភេទប្រុស អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានចូលកាប់គាស់…
Read More » -
តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម ឈួន អតីតស្នងការរងខេត្តកំពតប្រេីយ័នបាំងមេឃ ទេីបអាចរួចខ្លួនបានលឿនយ៉ាងនេះ…
ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស កាលអំឡុងឆ្នាំ២០២១ ខែមេសា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។ តេីករណីជួញដូរគ្រឿងញៀន រហូតដល់ទម្ងន់ ជិត ២គីឡូក្រាម មានទម្ងន់ទោសប៉ុន្មានឆ្នាំដែរ។ បេីតាមតែលេចឮមកថា លោក អុឹម ឈួន…
Read More » -
បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបត់បញ្ជាស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ដែលមានបទបញ្ជាដូចខាងក្រោម ÷ ១/មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក ហ្នឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធនធានធម្មជាតិទូទាំងប្រទេស។ ២/ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរុបពាណិជ្ជកម្មនិងសំណង់ អាជ្ញាធរដែនដីហ្នឹងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នៅបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្សព្រៃឈើធម្មជាតិ។…
Read More »