ព័ត៌មានជាតិ
-
ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។…
Read More » -
កម្មករ កម្មការិនី ចូលរួមយ៉ាងរីករាយ និងស្វាហាប់ ជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ក្រោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហេង សួរ – ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការផ្សារសាច់ឈាមជាមួយគ្នា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន» មក ការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក…
Read More » -
នោះ…ម្ចាស់ បំណុលប្រកាសឱ្យ លោក ញ៉ិល ឡុង ចូលខ្លួន ដោះស្រាយ បំណុលជាបន្ទាន់…
ភ្នំពេញ៖ រឿង ជំពាក់លុយ មិន ព្រមសង ហេីយ ព្យាយាម គេចវេស ពេលនេះម្ចាស់ បំណុល ម្នាក់ សូម មិន បញ្ចេញ ឈ្មោះ សូមប្រកាស ឱ្យ ឈ្មោះ ញ៉ិល ឡុង…
Read More » -
កម្ពុជា នឹងប្រារព្ធពិធីតាំងពិព័រណ៍ដេីមឈេី និងចែកជូនដេីមឈេីទូទាំងប្រទេស ដេីម្បីបៃតងភាព និងចីរភាពបរិស្ថាន
នៅខែកក្ដដា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ដេីម្បីឈេី និងធ្វើការចែកដេីឈេី ជូនប្រជាពលរដ្ឋ សហគមន៍ សាលារៀន និងនៅតាមបណ្ដាទីកន្លែងនានា ទូទាំងប្រទេសកម្ពុជា។ គូសបញ្ជាក់ផងដែរថា ការរៀបចំតាំងពិព័រណ៍ដេីមឈេី នាខែកក្ដដាខាងមុខនេះ ជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថាន ក្រោមប្រធានបទ”ពន្លកបៃតង” ពោលគឺកម្ពុជា ឈានឆ្ពោះទៅកាន់ភាពបៃតង នាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាបរិស្ថាន…
Read More » -
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។ ការប្តេជាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តម Obaid Saeed Obaid Bintaresh…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់…
Read More » -
ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ
ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។ ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន…
Read More » -
រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ
ខេត្តរតនៈគិរី ៖ អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុកតាវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ…
Read More » -
ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ
ខេត្តក្រចេះ ៖ ដីព្រៃដែលកាប់រុករានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩ មក វាជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះរដ្ឋបាលខេត្តក្រចេះ ផ្នែកជំនាញ ទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តផ្សេងៗ មកកាប់រាន ដុតព្រៃយកដីជាកម្មសិទ្ធិ និងសង់ទីលំនៅយ៉ាងអនាធិបតេយ្យ ដោយហេតុនេះហើយ រដ្ឋបាលខេត្តក្រចេះបានធ្វើមោឃភាពរាល់លិខិតស្នាម និងដកហូតដីមកធ្វើជាសម្បត្តិរដ្ឋវិញ ។…
Read More » -
សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋាកិច្ចកម្ពុជា (ហូកា) និង ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ការិយាល័យជួរមុខ និង គេហកិច្ច
ខេត្តពោធិ៍សាត់ ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដោយមានការគាំទ្រ ពីគម្រោង (ហូកា) នៃក្រសួងទេសចរណ៍ និង កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋាកិច្ចកម្ពុជា (ហូកា) និង ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ការិយាល័យជួរមុខ និងគេហកិច្ច ក្រោមវត្តមាន លោក…
Read More »