កីឡា និងសិល្បៈ

ប្រជាពលរដ្ឋមានការត្អូញត្អែរយ៉ាងខ្លាំង ខណៈរោងចក្រកែច្នៃ ស្បែកគោ ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក បង្អូរទឹកស្អុយ និងបំពុលបរិស្ថានដោយក្លិន ដែលផ្ទុយពីការណែនាំរបស់ក្រសួងបរិស្ថាន

ទោះក្រសួងបរិស្ថាន បានអនុវត្ដយ៉ាងដាច់ណាត់ មិនអត់អោនឱ្យ រោងចក្រសហគ្រាសណា ដែលបានបញ្ចេញសំណល់សារធាតុរាវ ទឹកកខ្វក់ ចូលប្រព័ន្ធទឹកសាធារណៈយ៉ាងណាក្ដី ក៏នៅតែមានប្រជាពលរដ្ឋរាយការណ៍ថា មានរោងចក្រកែច្នៃស្បែកគោ ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក បានបង្កផលប៉ះពាល់ដល់សុខមាភាពរបស់ប្រជាពលរដ្ឋ កុមារតូចៗ ដោយសារក្លឹនស្អុយអាសោច ដោយសារការបង្ហូរកាកសំណល់រាវ កង្វក់ និងនាំឱ្យប៉ះដល់បរិស្ថាន និងជីវៈចម្រុះរស់នៅក្នុងស្ទឹង អស់រយៈពេលជាយូរឆ្នាំ កន្លងមកហើយ ប៉ុន្តែវិធានការច្បាប់ចំពោះ រោងចក្រកែច្នៃនិងវេចខ្ជប់ស្បែកគោខាងលើ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ។

កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធការបំពុលបរិស្ថាន របស់រោងចក្រកែច្នៃ និងវេចខ្ជប់ស្បែកគោ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិព្រៃល្មៀត ឃុំព្រៃរំដេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានការត្អូញត្អែរ និងរៀបរាប់ពីទុក្ខលំបាក របស់គាត់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា ថាសព្វថ្ងៃគឺ ពិបាកចិត្តណាស់រកនិយាយអ្វីមិនចេញ ខណៈមានរោងចក្រកែច្នៃស្បែកគោនាំចេញទៅក្រៅប្រទេស ដែលមានឈ្មោះ.ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក. កំពុងធ្វើការកែច្នៃ និងវេចខ្ចប់ស្បែកគោ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្ហូរកាកសំណល់កខ្វក់រាវចេញមកក្រៅ បណ្តាលឲ្យជះក្លិនស្អុយសាយភាយធ្វើឲ្យពួកគាត់ពិបាករស់នៅពេលដកដង្ហើមម្ដងៗស្អុយខ្លាំងណាស់ ការបង្កឱ្យបំពុលបរិស្ថានបែបនេះ គឺធ្វឱ្យប៉ះពាល់ដល់សុខភាពកុមារយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងរោងចក្រខាងលើ និងបានផ្ដិតយករូបអំពី ដំណើរការបច្ចេកទេស កែច្នៃវេចខ្ចប់ស្បែកគោ របស់រោងចក្រ បានឃើញថា កម្មករបានដាក់ពង្រាយពាសពេញ នៅក្នុងឃ្លាំងបណ្ដាឱ្យស្បែកគោនោះជះក្លិនស្អុយចេញមកខាងក្រៅពិតដូចប្រជាពលរដ្ឋលើកឡើងមែន (នេះជាការបំពុលបរិស្ថា ការភាយក្លឹនស្អុយ ការបញ្ចេញសំណល់រាវ ដែលជាការបង្កឱ្យមានផលប៉ះពាល់ ដល់គុណខ្យល់ ប្រព័ន្ធទឹកសាធារណៈ បាត់បង់ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះផងដែរ)។

សូមរំលឹកផងដែលថា រោងចក្រកែច្នៃ និងវេចខ្ចប់ស្បែកគោ ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក ខាងលើនេះ គឺធ្លាប់មានសេចក្ដីរាយការណ៍ តាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួន និងបានធ្វើការផ្សព្វផ្សាយជាសាធារណៈ ក៏ប៉ុន្ដែមន្ដ្រីជំនាញ និងអាជ្ញធរខេត្ដកំពង់ស្ពឺ ហាក់គ្មានវិធានការទប់ស្ងាត់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ និងរក្សាបាននូវភាពស្ងប់ស្ងាត់។

រហូតមកដល់ពេលនេះ មហាជនដាក់ការសង្ស័យថា តើមន្ត្រីក្រសួងមរិស្ថាន និងជំនាញពាក់ព័ន្ធនានា មានអ្វីជាអ៌ាកំបាង ជាមួយរោងចក្រខាងលើនេះ ទើបរក្សាបាននូវស្ងប់ស្ងាត់ ពុំមានចំណាត់ការតតាមនីតិវិធីច្បាប់ ឬ រោងចក្រកែច្នៃស្បែកគោនេះ មានលោកធំរូបណានៅពីក្រោយ។

ស្ត្រីម្នាក់ ដែលរស់នៅក្បែររោងចក្រកែច្នៃស្បែកគោ ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក. ដែលកំពុងឈរលក់ចាប់ហួយបណ្ដើរ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា រោងចក្រកែច្នៃនិងវេចខ្ចប់ស្បែកគោខាងលើនេះ(ឲ្យតែពេលយប់ ឬមានភ្លៀងធ្លាក់) គេនឹងបង្ហូរកាកសំណល់កខ្វក់រាវចេញមកខាងក្រៅ ធ្វើឲ្យមានក្លិនសាយភាយស្អុយខ្លាំងណាស់ដកដង្ហើមម្ដងៗស្ទើរតែដាច់ខ្យល់ទៅហើយ «ពួកគាត់ទ្រាំរស់នៅស្រូបនូវក្លឹនស្អុយនេះរយៈពេលយូរឆ្នាំ កន្លងមកហើយ ប៉ុន្តែដំណោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធហាក់គ្មានវិធានការឡើយ។ នាពេលកន្លងទៅអ្នកភូមិធ្លាប់រាយការណ៍ជូនអាជ្ញាធរលោកភូមិ និងមេឃុំដែរ ប៉ុន្តែអត់មានដំណោះស្រាយទាល់តែសោះ»។

ពាក់ព័ន្ធករណី រោងចក្រកែច្នៃស្បែកគោ ឈ្មោះ.ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក. បង្ករផលប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋ និងការបង្ហូរកាកសំណល់ កខ្វក់រាវមានក្លឹនស្អុយ នៅក្នុងភូមិព្រៃល្មៀត ឃុំរំដេង ស្រុកភ្នំស្រួចនេះដែល អ្នកសារព័ត៌មានយើងមិនអាច សុំការបកស្រាយបំភ្លឺ ពីរខាងរោងចក្រកែច្នៃនិងវេចខ្ចប់ស្បែកគោបានទេ 

ដោយឡែកលោក ហន ភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥.បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ «លោកអត់ទាន់បានទទួលទេ អរគុណច្រើនសម្រាប់ព័ត៌មាននេះ ខ្ញុំនឹងឱ្យរដ្ឋបាលស្រុកពិនិត្យមើល»។

បើយោងតាមការលើកឡើងពីរប្រជាពលរដ្ឋ សបញ្ជាក់ឃើញថារោងចក្រកែច្នៃស្បែកគោឈ្មោះ.ម៉ាស់ (ខេមបូឌា) អិមផត អិចផត.ឯ.ក. ខាងលើនេះកំពុងបំពានសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន.លេខ ៨៩៤៧/១៥.ស/សេព.ស្តីពី.ការអនុវត្តសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី វិធានការទប់ស្កាត់ និងចាត់ វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ក្នុងគោលបំណងធ្វើការកែទម្រង់លើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព ដើម្បីភាពស្អាត លើដែនទឹក សំដៅធានាបាននូវការការពារតំបន់ទឹកសាធារណៈ សុខភាពសាធារណៈ និងបរិស្ថានល្អប្រសើរ ប្រកបដោយចីរភាព ត្រង់មាត្រា៦ និងមាត្រា៩ នៃក្រមបរិស្ថាន។

សូមរំលឹកថា កន្លងទៅថ្មីនេះ ក្រសួងបរិស្ថាន ក្នុងការដឹកនាំដោយ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ធ្លាប់បានជម្រាបដល់ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត ដែលមិនទាន់បានបំពេញ កាតព្វកិច្ចតម្រូវដោយច្បាប់ ត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ 

តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះនិងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះដែលកំពុងរងផលប៉ះពាល់សុខមាភាព ក្លិនស្អុយសាយភាយចេញពីរោងចក្រកែច្នៃវេចខ្ចប់ស្បែកគោនោះ បានធ្វើការសំណូមពរ និងស្នើសុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលរោងចក្រកែច្នៃ និងវេចខ្ចប់ស្បែកគោខាងលើនេះផង។ 

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួល បំភ្លឺគ្រប់ ម៉ោងធ្វើការ ដែលស្របតាម ច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា តម្លាភាព សុក្រឹត្យភាពព័ត៌មាន និងមានយុត្តិធម៌តែប៉ុណ្ណោះ៕

Related Articles

Back to top button
error: Content is protected !!