កីឡា និងសិល្បៈ

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

វិមាន​៧មករា៖​ លោកបណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និងជា​ប្រធាន​ផែ្នក​ក្រៅ​ប្រព័ន្ធ​  នៃ​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹក​នាំកិច្ច​ប្រជុំ​ រវាង​ផ្នែក​ក្រៅ​ប្រព័ន្ធ​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ដែលមាន​វត្ដមាន​ចូលរួម​ដោយ​ ឯកឧត្ដម​ សុខ​ ពេញវុធ​ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភំ្នពេញ​ និង​សមាជិក​ជំនួយការ​ប្រមាណ​ជាង​ ៥០នាក់​ នាព្រឹក​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៥​ នៅទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ វិមាន​៧មករា​ រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​ នាកិច្ចការ​ជួបជុំ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ​អនុប្រធាន​ផ្នែក​ក្រៅ​ប្រព័ន្ធ​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ វឌ្ឍនភាព​ការងារ​របស់​ផែ្នក​ក្រៅ​ប្រព័ន្ធ​ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​។

ជាមួយ​គ្នានោះដែរ​ឯកឧត្ដម សុខ ពេញវុធ ប្រធានក្រុមការងារយុជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍ជូន អង្គប្រជុំអំពី ការរៀបចំរចនាសម្ព័ន្ធរបស់យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ បន្ទាប់មក ឯកឧត្ដមឧកញ៉ាសមូហបណ្ឌិត ឡី សុភាព ប្រធានផែនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានធ្វើសេចក្ដីរាយការណ៍អំពី ការដំណើរ នៃកសាងចលនាយុវជនផែនក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះ តំណាងសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានធ្វើសេចក្ដីរាយការអំពីដំណើរ នៃការកសាងចលនាយុវជន និងកម្មភាពនានាដែលអនុវត្ដកន្លងមក​។

មុន​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ បាន​បូកសរុប​ និង​បាន​ផ្ដល់​អនុសាសន៍​ សម្រាប់​អនុវត្ត​​លេី​ទិសដៅ​ការងារ​បន្ដដោយផ្តោតលើ  ការបណ្តុះបណ្តាល​ គោល​នយោបាយ​ អប់រំ​ស្មារតី​ ការ​ជម្រុញ​លើក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការពង្រឹងរបបប្រជុំថ្នាក់ដឹកនាំ សមាជិកជំនួយកា និងការធ្វើរបាយការប្រចាំខែ ប្រចាំត្រីមាស ការចូលរួមវិភាគទាន សម្រាប់សមាជិកភាព លើការទ្រទ្រង់សកម្មភាពរបស់ផ្នែកក្រៅប្រព័ន្ធ​ ​និងការរៀបចំកិច្ចប្រជុំសម្រាប់ សមាជិកតាមបណ្ដាខេត្ដ មួយខែ បីខេត្ដ រួមបញ្ចូលគ្នាផងដែរ។

កិច្ចប្រជុំត្រូវបិទបញ្ចប់នៅវេលាម៉ោង១១៖៤៥នាទី ប្រកបដោយលទ្ធផលផ្លែផ្កា និងពេញពេញដោយភាពស្និតស្នាល រីករាយ៕

Related Articles

Back to top button
error: Content is protected !!