ព័ត៏មានថ្មីៗ

លោកស្រី វ៉ន សុខហ៊ាង ចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញគណនីហ្វេសប៊ុក ឈ្មោះ Chanthea Soem ធ្វើការបង្ហោះក្នុងរូបភាពចោទប្រកាន់មកលើរូបលោកស្រី

ខេត្ដណ្ដាល៖ សូមជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ ឱ្យជ្រាបថា៖ កន្លងមកមានហ្វេសប៊ុកគណនីឈ្មោះ Chanthea Soem បានបង្ហោះដោយមានខ្លឹមសារចោទប្រកាន់ ដោយមានចេតនាបង្កាច់បង្ខូច កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ មកភាគីម្ខាងទៀត។

ក្នុងខ្លឹមសារដើមដូច្នេះ នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2024 មានករណីរឿងទំនាស់ដីធ្លី នៅភូមិសន្លង់ ឃុំសន្លង់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាងខ្ញុំជាកូនគ្រួសារដែលមានទំនាស់ជាមួយគ្រួសារភាគីម្ខាងទៀតនាងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំជួយមើលការខុសត្រូវក្នុងភូមិឃុំនេះផង🙏 នឹងព្រមទាំងប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជានេះ សូមជួយស៊ែរវីដេអូនេះឲ្យបានដល់ថ្នាក់ដឹកនាំផងព្រោះភាគីម្ខាងទៀតគេអាងមានលុយនិងអំណាចរបស់គេ 🙏💗 ព្រោះគ្រួសារនាងខ្ញុំមិនមានលុយដូចភាគីម្ខាងទៀតទេទាំងដែលភាគីមកខាងទៀតធ្វើទាំងបំពានមកលើគ្រួសារនាងខ្ញុំ ទាំងដែលភាគីម្ខាងទៀតគេមកកាប់ដើមឈើមិនឲ្យភាគីខាងខ្ញុំដឹងជាមុនសោះ និងដើមឈើដែរមិននៅលើដីទំនាស់សោះក៏គេកាត់ដែរហើយខាងនាងខ្ញុំក៏មិនបានប្ដឹងគេ ព្រោះគេនិយាយថាដើមឈើដែលជាប់នឹងព្រំដីគេនឹងកាត់ទាំងដែលគេធ្វើមិនមានការអនុញ្ញាតពីភាគីម្ខាងទៀតសោះ និងមិនមានអាជ្ញាធរមូលដ្ឋានមកដឹងឮទាល់តែសោះគេធ្វើអី្វតែខ្លួនគេហើយនៅថ្ងៃដែលភាគីម្ខាងទៀត គេចុះមកកាត់នាងខ្ញុំបានហាមឃាត់គេដែរតែគេមិនព្រមឈប់ហើយនាងខ្ញុំក៏បានឡាយផងដែរព្រោះវាជារឿងអយុត្តិធម៌ពេកសម្រាប់គ្រួសារនាងខ្ញុំដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងឮនិងប្រជាជននៅក្នុងភូមិឃុំនេះក៏ដូចជាប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយនៅថ្ងៃដែលមានរឿងសារមុននៅថ្ងៃទី29 ខែ មិថុនា ឆ្នាំ 2024 ភាគីម្ខាងទៀតនោះគេបានមកកាត់ដើមឈើនៅក្នុងដីទំនាស់ហើយនិងដីមិនមានទំនាស់គេធ្វើទាំងបំពានដោយមិនមានអាជ្ញាធរឃុំភូមិចុះមកជាមួយផង។ហើយភាគីខាងខ្ញុំក៏មិនដឹងទាល់តែសោះទាំងដែលទំនាស់ដីធ្លីនេះមិនទាន់ដឹងឈ្នះចាញ់ផង គេធ្វើអីស្រេចតែចិត្តរបស់គេ។ ភាគីម្ខាងទៀតនោះគេកាត់ដើមឈើនៅក្នុងទំនាស់មិនអស់ចិត្តគេក៏កាត់ដើមឈើដែលនៅក្រៅដីទំនាស់ថែមទៀត។ ទាំងដែលដើមឈើនោះម្ដាយខ្ញុំជាអ្នកដាំហើយគេប្ដឹងគ្រួសារនាងខ្ញុំទៅប៉ូលីសស្រុកឱ្យគ្រួសារនាងខ្ញុំជាប់ទោះព្រហ្មទណ្ឌទៀតផង។ គេចោទគ្រួសារនាងខ្ញុំថាទៅរំខានសិទ្ធិរបស់គេហ្នឹងឃាត់ឃាំងសិទ្ធិរបស់គេធ្វើនៅលើដីទំនាស់នោះព្រោះគេមានប្លង់កាន់ នឹងដៃទាំងដែលដីនោះមិនមែនជាដីរបស់គេព្រោះតែគេអាងក្រដាសមួយសន្លឹកនោះ😇តែគ្រួសារនាងខ្ញុំវិញមិនមានអ្វីអាងដូចគេទេ មានតែប្រជាជននៅក្នុងភូមិឃុំនេះដឹងឮថាដីនោះគឺជាដីរបស់គ្រួសារនាងខ្ញុំពិតមែន។មិនមែនអាងតែលុយហ្នឹងក្រដាសមួយសន្លឹកដូចភាគីម្ខាងទៀតនោះទេខ្ញុំសង្ឃឹមថានិងមានភាពយុត្តិធម៌ចំពោះគ្រួសារនាងខ្ញុំវិញក្នុងពេលឆាប់ៗនេះ🙏💗

ចំពោះការសរសេរ ក៏ដូចខ្លឹមសារទាំងស្រង់ខាងលើនេះ គឺមិនពិតដូចអ្វីដែលបានកើតឡើងនោះទេ ផ្ទុយទៅវិញការកាប់ដើមឈើ គឺកាប់នៅត្រង់ចំនុចមែកឈើដែលបានលូយចូលក្នុងព្រំដីតែប៉ុណ្ណោះ ហើយការកាប់មែកឈើខាងលើនេះ គឺដើម្បីធ្វើរបងព្រំដីខ័ណ្ឌចែក ជៀសវាងមានទំនាស់។
ហេតុដូចនេះ សូមសាធារជន ក៏ដូចបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជា មេត្ដាជ្រាបជាព័ត៌មាន និងកុំឱ្យមានការយល់ច្រឡំ ហើយសូមឱ្យម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Chathea Some លុបរូបភាពវីឌីអូ និងខ្លឹមសារ ដូចដែលបានបង្ហោះនោះជាបន្ទាន់ បើពុំព្រមធ្វើការលុប វីឌីអូ និងខ្លឹមសារនោះទេ នោះភាគីម្ចាស់ដី នឹងអនុវត្ដទៅតាមនីតិវិធីច្បាប់។

Related Articles

Back to top button
error: Content is protected !!