មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី!…
មណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤ ស្ត្រីមានវ័យចំណាស់ដែលត្រូវ រដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ថា÷ ដែលមាន រហស្សនាម (យាយម៉ាប់) ខណៈនិយាយម៉ាប់ដែលកំពុងដឹកសាច់ព្រៃដែលចេញពីប្រភព ឃុំម៉េម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត ។
តាមប្រភពបានឱ្យដឹងថា÷ មុនពេលការស្ទាក់ចាប់បាន សមត្ថកិច្ចបានដេញយ៉ាងប្រផាប់ប្រភីង បានស្ទាក់រថយន្តជនល្មើសអស់ល័ក្ខណ៍ទៅមុខលែងរួច ទើបសមត្ថកិច្ច ចាប់បាននៅចំណុចខាងមុខមន្ទីរសាធារណការក្នុងក្រុងសែននោរម្យ បន្ទាប់មកមន្ត្រីជំនាញក៏បានឆែករកឃើញក្នុងរថយន្តមាន សាច់ជ្រូកព្រៃចំនួន 25 គីឡូក្រាម និងសត្វកាំប្រម៉ា ដែលរោលហើយ ចំនួនពីរក្បាលស្មើ០៥ប្រាំគីឡូ ។ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេររួចមក វត្ថុតាង ទាំងរថយន្តនិងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បើយោងតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាមថា (យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកនិងប៉ះពាល់ឡើយ ។
កាលពីពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសត្វព្រៃ ការកាប់ព្រៃឈើដោយខុសច្បាប់ត្រូវតែផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
មហាជនរងចាំមើលថា តើពេលនេះសមត្ថកិច្ច នឹងចាត់វិធានការ ទៅលើបុគ្គល(យាយម៉ាប់) ដោយរបៀបណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលមានក្សែបក្ខពួក មិនណយដែរនៅក្នុងខេត្តនេះឮថាយាយម៉ាប់នេះជាក្រុមប្រឹក្សាឃុំមេម៉ង់ផងក៏ប៉ុន្តែយាយម៉ាប់ម្នាក់នេះមិនដែលមកធ្វើការនៅសាលាឃុំម្តងណាឡើយ គឺរកសុីតែបទល្មើសសប្បកម្មអាឈើ ដឹកឈើនិងដឹកសតូព្រៃដុះស្លែររាប់ឈ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាប់បានម្តងណាទេ។
ប្រជាពលរដ្ឋបានប្ដូមពរដល់លោកអភិបាលស្រុកកែវសីម៉ាជួយពិនិត្យមើលទង្វើរបស់យាយម៉ាប់នេះផងទាន៕
ទាក់ទងករណីខាងលើអង្គភាពយើងកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពយើងបានទូរស័ទ្ទទៅលោកមេឃុំមេម៉ង់ ក៏ប៉ុន្តែពុំអាចទំនាក់ទំនងបាននៅឡើយ៕
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ