ព័ត៌មានជាតិ

ផឹកសុីទាស់សំដីគ្នា ជនសង្ស័យបានទាញយកកន្ត្រៃ ចាក់ទៅលើជនរងគ្រោះ បណ្តាលអោយស្លាប់ នៅស្រុកវាលវែង !

ពោធិ៍សាត់: ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារតែគូរទំនាស់ ក្នុងវង់ផឹកសុីជាមួយគ្នា បានទំនាស់ពាក្យសំដីជាមួយគ្នា ហើយជនសង្ស័យ ក៍បានយកកន្ត្រៃចាក់ ទៅលើជនរងគ្រោះចំនួន កន្លែងបណ្តាល អោយជនរងគ្រោះស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២២ និង នាទីថ្ងៃទី ខែ ឧសភា ឆ្នាំ ២០២៤ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំ    ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

បើយោងតាមរបាយការណ៍ របស់ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា ក្រោយធ្វើសកម្មភាព ជនសង្ស័យ បានរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ លុះដល់ម៉ោង ០០ និង ១៨ នាទី នាថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ស្រុកសហការណ៍ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនបានតែម្តង ។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះមិន ឈាន ភេទប្រុសអាយុ ៤៥ ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ចំណែកជនរគ្រោះមានឈ្មោះយ៉ាង សុគុណ ភេទប្រុសអាយុ ៥៨ ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា។

បើតាមរបាយការណ៍ ដដែលបានបន្តអោយដឹងទៀតថា ជនសង្ស័យបានសារភាពថា ខ្លួនគេពិត ជាបានយកកន្ត្រៃ ចាក់ទៅលើជនរងគ្រោះ នៅកន្លែងផឹកសុីជាមួយគ្នាពិតប្រាកដមែន ដោយសារតែទំនាស់ពាក្យសំដីនិងគ្នា ។

បច្ចុប្បន្ន ជនសង្ស័យរួម និង វត្ថុតាងសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធី។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ : ដួង សុីថន

Related Articles

Back to top button
error: Content is protected !!