ព័ត៌មានជាតិ
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ និងអាជ្ញាធរដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស
(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា និងអាជ្ញាធរដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិក្សានុសិស្ស ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ…
Read More » -
សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ឈានជើងចូលផុតពីមាត់ទ្វារ នៃសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ គេនឹងឃើញបដារមួយធំ ចងទទឹងផ្លូវខាងក្នុង ដែលមាន អត្ថន័យថា «បំរាម ហាមប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ ដបប្លាស្ទិក និងប្រអប់ស្នោគ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន» ។ បដារនេះ ក៏មានន័យទៅដល់ការជូនដំណឹងដល់សិស្ស ឬមាតាបិតា អាណាព្យាបាល ដែលបានជូនកូនរបស់ខ្លួនមករៀន បានទទួលអាន…
Read More » -
ព្រោះតែរឿងផលប្រយោជន៍ និង លាភសក្ការៈធ្វើឲ្យមនុស្សបាត់បង់អស់នូវគុណធម៌និងតម្លៃជាមនុស្សអស់.(វគ្គ.៣.)
ខេត្តកំពង់ស្ពឺ៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។…
Read More » -
-
ដើមឈើជាង ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២៩៣,៧១០ដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ សាលារៀន និងតាមបណ្ដារដ្ឋបាលខេត្ដនានា ទូទាំងប្រទេសកម្ពុជា សម្រាប់ដាំស្ដារព្រៃឈើឡើងវិញក្នុងខែវស្សារខាងមុខនេះ។ ការចែកដើមឈើជាច្រើនប្រភេទ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍…
Read More » -
ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ…!
ខេត្តកំពង់ស្ពឺ៖ ដីដែលមិនមានទិន្នន័យក្នុងទំនប់អូរក្រាំងអំបិល ពេលនេះ ត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញកំពុងសំរុកកាយអាចម៍ដីទៅចាក់ តែមិនមានប្រភពបញ្ជាក់ថា គេចាក់ដើម្បីយកធ្វើអ្វីនោះទេ ។ ក្រុមគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះ ត្រូវបានសង្ស័យថា ជាគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានសកម្មភាពជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនៅជិតនោះដែរ។ ករណីនេះ ធ្វើឲ្យមហាជនមន្ទិលសង្ស័យថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះខ្លះ?។ រឿងរ៉ាវជីកស្តារអាងទំនប់អូរក្រាំងអំបិលនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ចង់ដឹងចង់ឮថា តើមន្ទីរ…
Read More » -
ឈ្មួញលៀសនៅតែបន្តដឹក ជារៀងរាល់យប់ ចេញពីខេត្តពោធិ៍សាត់ ក្នុងភូមិសាស្រ្តស្រុកក្រគរ ឆ្លងដែនទៅប្រទេសជិតខាង
ពោធិ៍សាត់ ៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់¬ឳ្យដឹងថា មានឡានឈ្មួញជាច្រើនគ្រឿង នៅតែបន្តសកម្មភាពដឹកលៀសជារៀងរាល់យប់ ចេញពីខេត្តពោធិ៍សាត់ ក្នុងភូមិសាស្រ្តស្រុកក្រគរ ដែលឆ្លងដែនបន្តទៅប្រទេសជិតខាង ។ ដោយទទួលបានប្រភពដំណឹងនេះពីប្រជាពរដ្ឋ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងដែលប្រចាំនៅខេត្តពោធិ៍សាត់ ក៏បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីផ្តិតយករូបភាពជាក់ស្តែង ក៏បានឃើញឈ្មួញកំពុងតែជញ្ជូនលៀសលើកឡើងលើរថយន្តពិតប្រាកដមែន នេះបង្ហាញថាជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើប្រាស់រថយន្តតូច ធំ…
Read More » -
រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។ ចំពោះក្រសួងបរិស្ថានវិញ…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅក្នុងបាតទន្លេ និងសមុទ្រ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។…
Read More » -
សមាគមយុវជនក្រោមពន្លឺព្រះចន្ទ សមាគមបានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៧របស់ខ្លួនក្រោមអធិបតីភាពលោក ម៉ៅ ស៊ីថា ប្រធានសមាគម ស.យ.ព.ច.
នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២រសៀល លោក ម៉ៅ សុីថា ប្រធានសមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៧ ស្ថិតនៅទីស្នាក់ការកណ្តាលរបស់សមាគម កិច្ចការប្រជុំនេះផងដែរបានផ្តោតសំខាន់ទៅលើ ០៥ចំណុចធំៗរួមមាន÷…
Read More »