ព័ត៌មានជាតិ

ឈ្មួញលៀសនៅតែបន្តដឹក ជារៀងរាល់យប់ ចេញពីខេត្តពោធិ៍សាត់ ក្នុងភូមិសាស្រ្តស្រុកក្រគរ ឆ្លងដែនទៅប្រទេសជិតខាង

ពោធិ៍សាត់ ៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់¬ឳ្យដឹងថា មានឡានឈ្មួញជាច្រើនគ្រឿង នៅតែបន្តសកម្មភាពដឹកលៀសជារៀងរាល់យប់ ចេញពីខេត្តពោធិ៍សាត់ ក្នុងភូមិសាស្រ្តស្រុកក្រគរ ដែលឆ្លងដែនបន្តទៅប្រទេសជិតខាង ។ ដោយទទួលបានប្រភពដំណឹងនេះពីប្រជាពរដ្ឋ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងដែលប្រចាំនៅខេត្តពោធិ៍សាត់ ក៏បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីផ្តិតយករូបភាពជាក់ស្តែង ក៏បានឃើញឈ្មួញកំពុងតែជញ្ជូនលៀសលើកឡើងលើរថយន្តពិតប្រាកដមែន នេះបង្ហាញថាជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើប្រាស់រថយន្តតូច ធំ ជាច្រើនគ្រឿង ប្រជាពលរដ្ឋមានការងឿយឆ្ងល់ថាតើអាជ្ញាធរមានបានចុះត្រួតពិនិត្យ នឹងមានច្បាប់អនុញ្ញាតដែរ រឺទេ?


តាមប្រភពដដែលបានរាយការណ៍ឱ្យដឹងទៀតថា សកម្មភាពខាងលើកំពុងធ្វើស្ថិតនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់មាន ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ដែលមានសកម្មភាពដឹកជញ្ជូនជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីនាំចេញទៅក្រៅប្រទេស ។

ប្រជាពលរដ្ឋលើកឡើងជាចម្ងល់សួរថា តើនេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់? សំខាន់មុខរបរនេះ កន្លងមកធ្លាប់មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបផងដែរ គ្រាន់តែថាមិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព័ន្ធ ឬមួយយ៉ាងណា ?

ដោយ ៖ ដួង សុីថន

Related Articles

Back to top button
error: Content is protected !!