ព័ត៌មានជាតិ

សមាគមយុវជនក្រោមពន្លឺព្រះចន្ទ សមាគមបានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៧របស់ខ្លួនក្រោមអធិបតីភាពលោក ម៉ៅ ស៊ីថា ប្រធានសមាគម ស.យ.ព.ច.

នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២រសៀល លោក ម៉ៅ  សុីថា ប្រធានសមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៧ ស្ថិតនៅទីស្នាក់ការកណ្តាលរបស់សមាគម

កិច្ចការប្រជុំនេះផងដែរបានផ្តោតសំខាន់ទៅលើ ០៥ចំណុចធំៗរួមមាន÷

១. វឌ្ឍនភាពការងាររបស់សមាគមក្នុងកំឡុងពេល០៥ខែដើមឆ្នាំ
២. ការតាមដានការអនុវត្តកិច្ចការងាររបស់រដ្ឋាភិបាលអាណាត់ថ្មី
៣. ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តា អង្គការ សមាគម សង្គមស៊ីវិល នានា ក្នុងទិសដៅ កែលម្អរចំណុចអសកម្មនានា ដែលកើតមានក្នុងសង្គម និង ដើម្បីបង្កើនប្រសិទ្ធភាពការងារ សមាគមអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៤. ការប្រកាសបញ្ចូលមន្ត្រីថ្មីៗរបស់សមាគម (ស.យ.ព.ច)
៥. ការចូលរួមទាក់ទាញវិនិយោគិនមកបង្កើតឱកាសការងារក្នុងប្រទេសកម្ពុជា
កិច្ចប្រជុំបានចប់សព្វគ្រប់នៅវេលាម៉ោង ០៤ និង ៤៥ នាទីរសៀលនាថ្ងៃខែឆ្នាំដដែលក្រោមបរិអាកាស រីករាយ ស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់ ។

Related Articles

Back to top button
error: Content is protected !!