ព័ត៏មានថ្មីៗ
-
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញផែនការសកម្មភាពពង្រឹងសក្តានុពល សួនកេសរកូល សុខ អាន «ភ្នំគូលែន»
សៀមរាប ៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនៈភាពនៃសួនកេសរកូល សុខអាន ក្នុងឧទ្យានជាតិ «ភ្នំគូលែន» ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរអំពីការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀតនៅស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្ដម ភ្នំគូលែន ពិសេសអាគារស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ថ្មី…
Read More » -
លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន
ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ…
Read More » -
កាន់តែច្បាស់ការណ៍ហើយ កាស៊ីណូកាឡាក់ស៊ីជ្រៃធំ ជាប់ព្រំដែនវៀតណាមខេត្ដកណ្ដាល
ខេត្ដកណ្ដាល៖ កាស៊ីណូកាឡាក់ស៊ីជ្រៃធំល្បីឈ្មោះមួយកន្លែង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពូន ខេត្ដកណ្ដាល ជាប់ព្រំដែនកម្ពុជា វៀតណាម កាន់តែលាតត្រដាងការពិតហើយ ប្រើល្បិចកន្ទេលធំបន្លំដេក បើកភ្នាល់ល្បែងគ្រប់ប្រភេទ ប៉ុន្ដែគ្មានបង់ពន្ធត្រឹមត្រូវតាមច្បាប់ស្ដីពីពន្ធល្បែងស៊ីសងជូនរដ្ឋនោះទេ។ បើតាមការបំភ្លឺកន្លងមករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល គឺហាក់បីដូចជាមានភាពមិនប្រក្រតី លើអាជ្ញាប័ណ្ណ និងប័ណ្ណប៉ាតង់ របស់ក្រុមហ៊ុនអាស៊ា អិល…
Read More » -
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសមាជិកសមាជិកាទាំងអស់ អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៧ កញ្ញា ២០២៣
ភ្នំពេញ៖ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសមាជិកសមាជិកាទាំងអស់ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់…
Read More » -
មហាជនផ្ទុះការងើយឆ្ងល់យ៉ាងខ្លាំង អំពីការចេញបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងបត្រិកម្មរហ័ស នៃស្នងការដ្ឋានគនរបាលខេត្ដកណ្ដាល ជុំវិញ ការចុះផ្សាយព័ត៌មានជាច្រើនអង្គភាព ពីកាស៊ីណូកាឡាក់ស៊ីជ្រៃធំ។
ភ្នំពេញ៖ ជុំវិញការបង្ហោះរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានរាយរ៉ាប់បំភ្លឺ ជំនួសកាស៊ីណូកាឡាក់ស៊ីជ្រៃធំ ក្នុងគណនីហ្វេសប៊ុកផេកមានឈ្មោះ ស្នងការដ្ឋានគនរគបាលខេត្ដកណ្ដាល – Police Commissatiat Kondal Provice កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ មហាជន បានកើតការងើយឆ្ងល់យ៉ាងខ្លាំង និងដាក់ជាសំនួរថា ហេតុអ្វីបានជាក្រុមការងារព័ត៌មាន…
Read More » -
ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ នឹងសុរិយោដីខេត្តកំពង់ស្ពឺ បែកធ្លាយកែឯកសារប្រវត្តិរូបថ្មីបន្តអាយុ ខណៈដែរនៅសល់ជាងបីខែ គ្រប់អាយុចូលនិវត្តន៍
កំពង់ស្ពឺ: លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនឹងសុរិយោដីខេត្តកំពង់ស្ពឺបានរត់ការកែឆ្នាំកំណើត ដើម្បីពន្យារ ខណៈដែលនៅសល់ត្រឹមតែបីខែទៀតនិងត្រូវចូលនិវត្តន៍បើតាមឆ្នាំកំណើតពិប្រាកដ។ បើតាមសម្តីមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មនឹងសុរិយោដីខេត្តកំពង់ស្ពឺ ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះបាននិយាយថា តាមការពិតលោកតាប់ម៉ាឡៃ នៅសល់តែជាងបីខែទៀតនិងត្រូវគ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃខែឆ្នាំកើតរបស់លោកតាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ឆ្នាំ១៩៦៤ ស្រាប់តែនៅឈ្មោះលោកតាប់ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យរ៍ ប្រចាំខែសីហាឆ្នាំ២០២៣កន្លងមកបែជាឆ្នាំកំណើតលោកតាប់ម៉ាឡៃថ្ងៃទី៥ខែ៧ឆ្នាំ១៩៦៧ទៅវិញ។ លោកបានបន្តទៀតថា…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។ ឯកឧត្តម ប៉េង ពោធិ៍សា អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំនួសឯកឧត្តម ម៉ែន វិបុល…
Read More » -
ការស៊ីណូ…គ្មានអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង…
កណ្តាល៖ មានអ្វីនៅពីក្រោយវាំងនងដ៏អស្ចារ្យនេះទៅ បានជាកាស៊ីណូ ដែលគេដឹងថាអាជ្ញាប័ណ្ណកាស៊ីណូ គឺហួសសពុលភាពតាំងពីឆ្នាំ២០២១ គិតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំទៅហើយ ដែលការស៊ីណូនេះនៅតែបន្ដបើកឱ្យមានការភ្នាល់ល្បែងគ្រប់ប្រភេទបានយ៉ាងរលូន។ ប្រភពច្បាស់ការណ៍បានឱ្យដឹងថា ការស៊ីណូនេះ មុនឆ្នាំ២០២១ ជារបស់ថៅកែ ជាជនជាតិចិន និងក្រោយឆ្នាំ២០២១គឺឈប់បន្ដសពុលភាពអាជ្ញាប័ណ្ណ និងបានត្រឡប់ទៅប្រទេសចិនវិញបាត់ស្រមោល។ ចំឡែកណាស់កាស៊ីណូ យីហោ «កាឡាក់ស៊ីជ្រៃធំ» ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន…
Read More » -
ក្លិនស្អុយច្រាស់ខ្យល់ដដែលជាដដែល រឿងខ្យង.សខេត្តកោះកុងមានសំណាងបានដង្ហែរហូរចូលដល់ស្រុកយួន
ខេត្តកោះកុង ៖ លោកព្រំ វណ្ណា នាយផ្នែកជលផលស្រុកបូទុមសាគរ ត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ជាបណ្តោះអាសន្នហើយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានរឿងអាស្រូវជាច្រើនដែលពាក់ព័ន្ធនិងបទល្មើសខុសច្បាប់រឿងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែខ្លួនឯងជាប្រធានមន្ទីរជាប់ពាក់ព័ន្ធដែរ មិនដឹងថា រដ្ឋមន្ត្រីក្រសួងនឹងផ្តល់វាសនាបែបណាទេ ខណៈដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់ក្រសួងចុះមកធ្វើអធិការកិច្ចរួចទៅហើយនោះ ។ តាមប្រភពបានឲ្យដឹងថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់…
Read More » -
ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានជុំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល…
កោះកុង : ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនិងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម…
Read More »