កីឡា និងសិល្បៈ

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងារយុវជន អញ្ជើញចូលរួមពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ បារមីមានឬទ្ធិទាំងឡាយ ទាំងពួង ជួយឃុំគ្រងការពារវីរៈកងទ័ពនិងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខ សុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី

អូររាំងឪ​ ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារយុវជន អញ្ជើញចូលរួមពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ បារមីមានឬទ្ធិទាំងឡាយ ទាំងពួង ជួយឃុំគ្រងការពារវីរៈកងទ័ពនិងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខ សុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នៅចំពោះមុខព្រះភ័ក្រព្រះអង្គដ៏សក្តិសិទ្ធ និងព្រះសង្ឃ នៃវត្តព្រះធាតុបាស្រី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

ចំពោះមុខព្រះភ័ក្រព្រះអង្គដ៏សក្តិសិទ្ធ និងព្រះសង្ឃ នៃវត្តព្រះធាតុបាស្រី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំង ទេវតាឆ្នាំម្សាញ់ តាមជួយអភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី សូមឱ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕

Related Articles

Back to top button
error: Content is protected !!