ក្លិនស្អុយច្រាស់ខ្យល់ដដែលជាដដែល រឿងខ្យង.សខេត្តកោះកុងមានសំណាងបានដង្ហែរហូរចូលដល់ស្រុកយួន
5-9-23
ខេត្តកោះកុង ៖ លោកព្រំ វណ្ណា នាយផ្នែកជលផលស្រុកបូទុមសាគរ ត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ជាបណ្តោះអាសន្នហើយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានរឿងអាស្រូវជាច្រើនដែលពាក់ព័ន្ធនិងបទល្មើសខុសច្បាប់រឿងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែខ្លួនឯងជាប្រធានមន្ទីរជាប់ពាក់ព័ន្ធដែរ មិនដឹងថា រដ្ឋមន្ត្រីក្រសួងនឹងផ្តល់វាសនាបែបណាទេ ខណៈដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់ក្រសួងចុះមកធ្វើអធិការកិច្ចរួចទៅហើយនោះ ។
តាមប្រភពបានឲ្យដឹងថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងមន្ដ្រីជំនាញជាន់ខ្ពស់ជាច្រើនរូប ដឹកនាំដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋានចុះមកធ្វើអធិការកិច្ចបើកការស៊ើបអង្កេតទៅលើលោកអ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងលោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ជុំវិញករណីឃុបឃិតពីឈ្មួញរកស៊ីខ្យង.ស និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាមឆកសមុទ្រថ្ម.ស ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះប្រភពបន្តទៀតថា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មន្ដ្រីជំនាញជាន់ខ្ពស់២រូប ដែលឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងឲ្យចុះមកធ្វើអធិការកិច្ចបើកការស៊ើបអង្កេតទៅលើលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងលោកនាយផ្នែកជលផលបូទុមសាគរ ។
មន្ត្រីជំនាញជាន់ខ្ពស់ដែលរដ្ឋមន្ត្រីចាត់តាំងឲ្យចុះមកនោះ មានឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនួយការ៣រូបទៀតជាអ្នកកត់ត្រាផងដែរ ។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម គង់វ៉ាញ (Kong Vanh) អគ្គាធិការនៃអគ្គាធិការដ្ឋានបានឲ្យដឹងតាមទូរស័ព្ទថា លទ្ធផលធ្វើរួចហើយ កំពុងដាក់ជូនថ្នាក់ដឹកនាំហើយមិនទាន់មានចំណាត់ការទេសុំគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រីសិន ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងលោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ក្រោយពីមានការបែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដាជាច្រើនសន្លឹក ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាមគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មជាច្រើនលានរៀល ជាថ្នូរបិទភ្នែកខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮដោយគ្មានវិធានការបង្ក្រាបធ្វើឲ្យហិនហោចដល់ធនធានធម្មជាតិមច្ឆាសមុទ្រ ពិសេស នៅបូទុមសាគរ ។
ចំពោះក្រដាសបែកធ្លាយវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតពី ក្រសួងកសិកម្មជាច្រើនសន្លឹកវេរទៅឲ្យមន្ត្រីជលផលបូទុមសាគរ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មានចំនួន២៦សន្លឹក ដែលមានលុយចាប់ពី៥០ម៉ឺនរៀល ,៧០ម៉ឺន រៀល ,១លានរៀល , ២លានរៀល រហូតដល់៤លានរៀលនេះ មិនរាប់បញ្ចូលការពិន័យអន្ដរកាលលើការចាប់រថយន្ដ ដឹកជញ្ជូនខ្យង.ស និង ការចាប់ទូកនេសាទអូសខ្យង.សនោះទេ ។
តើរឿងហេតុខាងលើនេះ មានអ្វីពាក់ព័ន្ធ នឹងលោកផ្កាយ៣ ទូច ពល: ដែរឬទេ…. ដែលកន្លងមកលោកផក្កាយ៣ ប្រធាននាយកដ្ឋានការពារព្រំដែនទឹករូបនេះល្បីល្បាញខ្លាំងណាស់ ក្នុងការបេីដៃឱ្យមានទូកនេសាទយួន ថៃ ដែនទឹកខ្មែរនោះ។
ហើយថ្មីៗនេះ ដែរក៏មានការបែកធ្លាយសម្លេងអ្នករកស៊ីខ្យង.សឈ្មោះដាំ និងសម្លេងមន្ត្រីជលផលបូទុមសាគរទារលុយសំណូកពុករលួយពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាមឈ្មោះជីវ័ន្ដផងដែរ។
ហើយរហូតមកដល់ពេលនេះ លោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងនោះ បានដកលោកនាយផ្នែកជលផល់នោមកបញ្ឈរជើង ហើយឯខ្លួនលោកផ្ទាល់វិញថ្នាក់ដឹកនាំក្រសួងនៅមិនទាន់មានចំណាត់ការនៅឡើយ ប្រហែលជាលោកប្រធានមន្ទីរនោះគិតថា ខ្លួនឯងមិនជាប់ពាក់ព័ន្ធហើយមើលទៅ បានជាខំដកកូនចៅយ៉ាងប្រញាប់ប្រញាល់ឲ្យផុត ដើម្បីផ្តាច់ទំនាក់ទំនងឲ្យលឿនពីក្រុមឈ្មួញល្មើសច្បាប់ដែលប្រើប្រាស់ឧបករណ៍ នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាមនោះហើយ។ អត្ថបទៈ និន្ទចា