ព័ត៌មានជាតិព័ត៏មានថ្មីៗ

ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ នឹងសុរិយោដីខេត្តកំពង់ស្ពឺ បែកធ្លាយកែឯកសារប្រវត្តិរូបថ្មីបន្តអាយុ ខណៈដែរនៅសល់ជាងបីខែ គ្រប់អាយុចូលនិវត្តន៍

១-កញ្ញា-២០២៣​

កំពង់ស្ពឺ: លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនឹងសុរិយោដីខេត្តកំពង់ស្ពឺបានរត់ការកែឆ្នាំកំណើត ដើម្បីពន្យារ ខណៈដែលនៅសល់ត្រឹមតែបីខែទៀតនិងត្រូវចូលនិវត្តន៍បើតាមឆ្នាំកំណើតពិប្រាកដ។

  បើតាមសម្តីមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មនឹងសុរិយោដីខេត្តកំពង់ស្ពឺ ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះបាននិយាយថា តាមការពិតលោកតាប់ម៉ាឡៃ នៅសល់តែជាងបីខែទៀតនិងត្រូវគ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃខែឆ្នាំកើតរបស់លោកតាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ឆ្នាំ១៩៦៤ ស្រាប់តែនៅឈ្មោះលោកតាប់ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យរ៍ ប្រចាំខែសីហាឆ្នាំ២០២៣កន្លងមកបែជាឆ្នាំកំណើតលោកតាប់ម៉ាឡៃថ្ងៃទី៥ខែ៧ឆ្នាំ១៩៦៧ទៅវិញ។

  លោកបានបន្តទៀតថា មន្ត្រីជាច្រើនដែលបំរើការងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មនឹងសំណង់សុរិយោដីខេត្តកំពង់ស្ពឺម្នាក់ៗបានឆ្ងល់ថា សម័យនេះហើយនៅមានការប្តូរអាយុរប្រៀបនេះបានទៀត។

  បើប្រធានមន្ទីររបស់ពួកយើងគាត់អាចធ្វើបាន តើប្រធានអង្គភាពនានាត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់នោះមានអារម្មណ៌យ៉ាងណាដែរ។ ទង្វើនេះបានផ្ទុយពីប្រសាសន៍របស់សម្តេច នៅពេលថ្មីនេះថា ចំពោះអ្នកដល់អាយុចូលនិវត្តន៍ត្រូវតែចេញ បើមិនចេញក៏សម្តេចដកដែរ។ ហើយសម្តេចបានឲ្យអ្នកសារព័ត៌មានជួយផ្សាយបន្ថែម អនុសាសន៍របស់សម្តេចដែលបានឡាយ។

  ក្រោមកាលើកឡើងរបស់មន្ត្រីបំរើការងារព្រមទាំងងឿងឆ្ងល់នោះក្រុមអ្នកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺបានព្យាយាមទូរស័ព្ទទៅលោកតាប់ម៉ាឡៃដើម្បីសុំការពន្យល់ពាក់ព័ន្ឋនឹងការចោទប្រកាន់ បានតេទូរស័ព្ទទៅលោកបីថ្ងៃទៅហើយ ចូលជាច្រើនដងតែលោកមិនលើក សូម្បីតែតេលេការ៉ាមក៏លោកមិនមើលដែរ។

ចំណែកលោក វ៉ី សំណាង អភិបាលកំពង់ស្ពឺបានឲ្យដឹងថា រឿងលោកតាប់ម៉ាឡៃកែអាយុនោះលោកមិនដឹងទេ សូមសួរលោកតាប់ម៉ាឡៃទៅទើបដឹងច្បាស់៕

Related Articles

Back to top button
error: Content is protected !!