Year: 2024
-
ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ កុម្ភៈ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ។ សម្តេចបវរធិបតី ផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ…
Read More » -
ព័ត៌មានជាតិ
គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…
Read More » -
ព័ត៌មានជាតិ
សមាគមយុវជនពន្លឺព្រះចន្ទ ផ្ញើសារអបអរសាទរចំពោះជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
លោក ម៉ៅ សុីថា ប្រធានសមាគយុវជនពន្លឺព្រះចន្ទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់ មានសេចក្តីសោមនស្ស និងកិត្តិយស សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
Read More » -
ព័ត៌មានជាតិ
សាលាចំនួនបីបានរៀបចំទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក ឆ្នាំ២០២៤
ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា សាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាសង្គមមានជ័យ ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានប្រារព្ធកម្មវិធីទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក។ កម្មវិធីនេះធ្វើឡើងជារាងរាល់ឆ្នាំក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សសត្វស្លាបជាពិសេសសត្វក្រៀល ព្រមទាំងយល់ដឹងពីសារៈសំខាន់និងជំរុញការចូលរួមថែរក្សាការពារនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕ ឆ្នាំនេះផងដែរ មានអ្នកចូលរួមចំនួន៣០០នាក់ ដែលក្នុងនោះរួមមានលោកនាយករងតំបន់ការពារបឹងព្រែកល្ពៅ ក្រុមប្រឹក្សាឃុំ លោកមេភូមិ(បន្ទាយធ្លាយ, កំពង់ក្រសាំង, និងភូមិសង្គមមានជ័យ)…
Read More » -
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ ៖ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ…
Read More » -
ព័ត៌មានជាតិ
ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៥៤សំឡេង
ត្បូងឃ្មុំ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៥៤២សំឡេង។ ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៥៤២សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបានមានដូចខា់់់់ងក្រោម៖*ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៥៤សំឡេង *ទី២៖…
Read More » -
ព័ត៌មានជាតិ
ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ
រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ…
Read More » -
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន…
Read More » -
ព័ត៌មានជាតិ
លោក ម៉ៅ ស៊ីថា ប្រធាន សមាគមគមយុវជនពន្លឺព្រះចន្ទ ដឹកនាំមន្ត្រីជាន់ខ្ពស់សមាគមចូលរួមជាមួយបណ្តាអង្គការសមាគមសង្គមស៊ីវិល ១២ ចូលរួមកិច្ចប្រជុំជាមួយ មន្រី្តរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ គ.ស. ២០២៤ លោក ម៉ៅ ស៊ីថា ប្រធាន សមាគមគមយុវជនពន្លឺព្រះចន្ទ បានដឹកនាំមន្ត្រីជាន់ខ្ពស់សមាគមចូលរួមជាមួយបណ្តាអង្គការសមាគមសង្គមស៊ីវិល១២…
Read More » -
ព័ត៌មានជាតិ
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានបើកកិច្ចប្រជុំ ស្ដីពី «ការបូកសរុបលទ្ធផលឆ្នាំ២០២៣ និងលេីកទិសដៅការងារ ឆ្នាំ២០២៤»
ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានបើកកិច្ចប្រជុំ ស្ដីពី «ការបូកសរុបលទ្ធផលឆ្នាំ២០២៣ និងលេីកទិសដៅការងារ ឆ្នាំ២០២៤» ក្រោមអធិបតីប្រធានអង្គប្រជុំ ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធានសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាក្នុងអាណត្ដិឆ្នាំ២០២៤ ព្រមទាំង ប្រធាន និងតំណាងសមាគមចំនួន…
Read More »