កីឡា និងសិល្បៈ

លោកជំទាវ លោកអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ជាប់ជាប្រធានសមាគមសិល្បករអាណត្ដិទី៦

ភ្នំពេញ៖លោកជំទាវលោកអ្នកឧកញ៉ាម៉ៅ ចំណាន ហៅស្រីតូច ចំណាន បានក្លាយជាប្រធានសិល្បករអាណត្តិថ្មីទី៦ ដោយទទួលបានសម្លេងបោះឆ្នោតចំនួន៥២៧ សម្លេង ដែលការបោះឆ្នោតនេះរៀបចំឡើងនៅរាជបណ្ឌិតសភានៅផ្លូវសហព័ន្ធរុស្សីដោយមានសិល្បករមានសិទ្ធិចូលរួមបោះឆ្នោតចំនួន៦០០នាក់។

ដោយឡែកបេក្ខភាព២រូបផ្សេងទៀតគឺលោកគួច ខេវិន និងលោកផាត់ តារារ័ត្ន ទទួលបានសម្លេងក្រោមលោកជំទាវលោកអ្នកឧកញ៉ាម៉ៅ ចំណាន។

លោកជំទាវលោកអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងជំនួសតំណែងលោកស្រី ចន ច័ន្ទលក្ខិណា ដែលបញ្ចប់អាណត្តិប្រធានសិល្បករអាណត្តិទី៥ ខណៈដែលអតីតប្រធានសិល្បករអាណត្តិចាស់ធ្លាប់កាន់តំណែងនេះមានដូចជាអ្នកនាងឈិន សុធារី ,លោកអៀង ស៊ីធុល ,មិញ សុធីវណ្ណ និសុះ ម៉ាច ៕

Related Articles

Back to top button
error: Content is protected !!