ព័ត៌មានជាតិ

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន​ លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ

ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។

ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹក នៅតាមទីសាធារណៈផងដែរ ។

សាធារណៈជនរងចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី០៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស អនុវត្តបានប្រសិទ្ធភាពដែរឬទេ ដោយឡែកអាជ្ញាធរខេត្តក្រចេះ មានវិធានការយ៉ាងណា ដើម្បីប្រមូលដីតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋមកជូនរដ្ឋវិញ?

គូសបញ្ជាក់​ផងដែរ​ថា​ កន្លង​មកថ្មី​ៗនេះ​ ក្រសួង​បរិស្ថាន​ រួម​ជាមួយ​ថ្នាក់ដឹកនាំស្ថាប័ន​នានា​ ក៏ដូច​ជាថ្នាក់​ក្រោម​ជាតិ​ បាន​អនុវត្ត​នូវវិធានការ​តាម​តំបន់ការ​ពារ​ធនធាន​ធម្មជាតិ​ ដូចបានឃេីញនៅតំបន់​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​ ខេត្តមណ្ឌលគីរី​ ខេត្ត​ស្ទឹង​ត្រែង​ រួចមក​ហើយ​ យ៉ាងណា​មិញ​ រដ្ឋបាល​ខេត្ត​ក្រចេះ​ ក៏បាន​ចេញលិខិត​ជូន​ដំណឹង​លេខ​ ១៦៩​/២៤​ សជណ​ ចុះថ្ងៃ​ទី​០៦​ ខែ​ឧសភា​ ឆ្នាំ២០២៤​ ស្ដីពី​ វិធាន​ការ​ទប់ស្កាត់​ និងដកហូតដីព្រៃ​ ដែលបានកាប់ទន្ទ្រានយកធ្វេីជាកម្មសិទ្ធិ​ខុសច្បាប់ក្នុង​តំបន់ការពារធនធាន​ធម្មជតិ​ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដ​ក្រចេះ​។

Related Articles

Back to top button
error: Content is protected !!