ព័ត៏មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី បុណ្យ និងរំលែកទុក្ខសពលោក ទេព កន មេឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់

ខេត្តតាកែវ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំ លោកនាយសេនាធិការរង លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ បានអញ្ជើញចូលរួមក្នុងពិធី បុណ្យ និងរំលែកទុក្ខសពលោក ទេព កន មេឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ០៤:៤៥ នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ ៤៧ ឆ្នាំ ។

ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវថវិកាចំនួន ៥០០,០០០រៀល ជូនដល់គ្រួសារនៃសពផងដែរ ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិកំពង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

Related Articles

Back to top button
error: Content is protected !!