ព័ត៏មានថ្មីៗ

ល្បែង​ស៊ីសង​អាណាធិបតេយ្យ​ កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​ បានយ៉ាង​ល្អប្រសើរ​

កណ្តាល ៖ បេីតាម​ប្រភព​ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ថា​ សង្វៀនជល់មាន់​ ​និង​យូគី​ មានជនជាតិវៀតណាមជា​មេ​ក្លោង​កំពុង​ធ្វេី​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ លេីទឹក​ដីក្រុង​ សំណៅពូន​ ខេត្ត​កណ្តាល​ មេក្លោង​ដែលគេដឹង​ថា​ ជាជនជាតិ​វៀតណាម​ បានកៀគរ​ជនជាតិ​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​ ឱ្យចូលលេងទាំងថ្ងៃទាំងយប់ទាំង ហាក់​ដូចជាពុំខ្លាចញញើតនឹង​ច្បាប់ បន្តិចសោះឡើយ។

បើទោះបីមានការចុះបង្រ្កាប ជាហូរហែកន្លងមកក៏ដោយ នៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច​ ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ​ ទេីប​ក្រុមមេក្លោង​ល្បែង​ស៊ីសង​ ជាសង្វៀនជល់មាន់​ និង​យូគីនៅបន្ដធ្វេី​សកម្មភាព​យ៉ាង​រលូត​ បេីតាម​ប្រភព​បាន​បានប្រាប់​ថា​ ទីតាំង​បេីកល្បែង​ខាងលេីនេះ​ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។

ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាង​ដូច្នេះថា​ ទីតាំង​ល្បែង​ខាងលេីនេះ​ អាចបេីក​ដំណេីរការ​ភ្នាល់​ទៅបាន​ ប្រហែល​មានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់ បានបើកដៃអោយជនជាតិវៀតណាម ចូលមកលេងនៅទីតាំងសង្វៀងល្បែងជល់មាន់​ និងយូគីខាងលើនេះ​ ទាំងយប់ទាំងថ្ងៃ ប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ ។

ប្រភព​បាន​រម្លិច​ឈ្មោះ​មន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះ​មក​អង្គភាព​សារព័ត៌មាន​យេីង​ថា​ មាន​ ឈ្មោះ​ ផន​ ធារិទ្ធ​ សព្វថ្ងៃ​ឈរជេីង​នៅក្រុង​សំពូន​ ខេត្ត​កណ្តាល​ មាន​តួនាទី​ជា​មន្រ្តី​យោធា​វរៈ​ការពារ​ ព្រំដែន​ គឺមានឥទ្ធិពល​ អំណាច​ ខ្លាំងខ្លាណាស់​ ដែលហ៊ានបើកអោយជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់​ ចូលមកលេងល្បែងជលមាន់​ និង​ល្បែង​យូគី​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ​ ឱ្យ​ខានតែបានផង ស្របតាម​ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

Related Articles

Back to top button
error: Content is protected !!