ព័ត៏មានថ្មីៗ

យប់មិញ! សមត្ថកិច្ចបង្រ្កាបការដឹកជញ្ជូនលៀសខុសច្បាប់ចំនួន ៣៨០ការុង តាមមធ្យោបាយកាណូត និងរថយន្ត

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចំរុះរួមមាន ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សហការទប់ស្កាត់ និងបង្រ្កាបការដឹកជញ្ជូនលៀសខុសច្បាប់ នារដូវបិតនេសាទតាមរយៈកាណូត និងរថយន្ត២ករណី លទ្ធផល រឹបអូសកាណូតបាឡាស្នាច់ចំនួន១៣គ្រឿង និងរថយន្តចំនួន០២គ្រឿងផងដែរ ដើម្បីយកទៅបន្តនីតិវិធី ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការទប់ស្កាត់ និងការបង្រ្កាបខាងលើ ធ្វើឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ និងទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវទឹកនៃផ្ទៃបឹងទន្លេសាប និងកំពង់ដរ(មាត់ទឹក)ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានប្រាប់អង្គភាពសារព័ត៌មាន Fix New យេីងឱ្យដឹងថា លទ្ធផលៈ កម្លាំងរបស់លោកបានសហការជាមួយ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ នគរបាលអគ្គស្នងការនគរបាលជាតិ​ និងមន្រ្តីជំនាញរដ្ឋបាលជលផល​ ទប់ស្កាត់ និងបង្រ្កាប បានកាណូតបាឡាស្នាច់ចំនួន១៣គ្រឿង ដែលផ្ទុកលៀសសរុបចំនួន២៩០ការរុង លៀសទាំងនោះបានចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ ចំណែក​មធ្យោបាយដឹកជញ្ជូន(កាណូត)​ មន្រ្តីជំនាញរដ្ឋបាលជលផលរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ។លោក បានឱ្យដឹងទៀតថា លុះនៅវេលាទាបភ្លឺយប់ដដែល បានបង្រ្កាបរថយន្តចំនួន០២គ្រឿងថែមទៀត ១គ្រឿង ពណ៏ខៀវ ពាក់ស្លាកលេខ ពោធិសាត់ 3A 0729 និង១គ្រឿងទៀត ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 3A 3376 មានផ្ទុកលៀសសរុបចំនួន៩០ការរុង មធ្យោបាយដឹកជញ្ជូន(រថយន្ត)ទាំង០២គ្រឿង មន្ត្រីជំនាញរដ្ឋបាលជលផល យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។លោក នាយផ្នែករដ្ឋបាលជលផលក្រគរ បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា យើងនឹងបន្តកិច្ចសហការគ្នាទៀត មិនអាច បណ្ដែតបណ្ដោយបានទេអំពីបញ្ហានេះ ព្រោះរដូវនេះជារដូវបិតនេសាទ ទុកលទ្ធភាពឲ្យត្រីមេពូជពងកូន លោកបានបញ្ជាក់បន្ថែមថា បញ្ហាដឹកជញ្ជូនលៀសនៅខេត្តពោធិ៍សាត់បច្ចុប្បន្ន សម្រាប់នៅខេត្តពោធិ៍សាត់ គឺពុំមាននោះឡើយ ប្រជាពលរដ្ឋលួចដឹកមកពីតំបន់ផ្សេងៗនៃផ្លៃទឹកបឹងទន្លេសាបប៉ុណ្ណះ៕ ដោយ ៖ ដួង សុីថន

Related Articles

Back to top button
error: Content is protected !!