Month: February 2025
-
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១
ភ្នំពេញ: ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើយោងតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យវឌ្ឍនភាពការសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពស្នាក់ការនិងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី១ ក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានលេចចេញជារូបរាងដោយគំនិតផ្តួចផ្តើម និងដឹកនាំបង្កើតឡើង…
Read More » -
ព័ត៏មានថ្មីៗ
សមត្ថកិច្ចឆ្មក់ចូលបង្រ្កាបទីតាំងលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ចំនួន ២ កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ២៣០នាក់
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ ដែលសំងំលាក់ខ្លួនលួចធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យបរិវេណឧទ្យានទន្លេស្ងួត ដេីម្បីត្រៀមរៀបចំពិធីអបអរសាទរ សង្ក្រាន្តអូររាំងឪ ២០២៥
ត្បូងឃ្មុំ៖ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ដេីម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៥ ដែលនឹងប្រារព្ធឡើងនៅតំបន់សួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង សម្រាប់ប្រជាសហគមន៍នៅតំបន់ភ្នំខ្នងផ្សារ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ជាគោលដៅលំហែបៃតង ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង…
Read More » -
ព័ត៌មានជាតិ
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្ដម ង៉ូវ បូរីណា ទទួលការជឿទុកចិត្ដពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាត់តាំងជា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ក្រុមជំនួយការ ផ្នែកក្រៅប្រព័ន្ធនៃយុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ សូមចូលរួមអបអរសាទរ ឯកឧត្ដម ង៉ូវ បូរីណា ទទួលការជឿទុកចិត្ដពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាត់តាំងជា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន…
Read More » -
ព័ត៌មានជាតិ
លោកបណ្ឌិត ហោ គន្ធា ចូលរួមអបអរសាទរ ឯកឧត្ដម ង៉ូវ បូរីណា ទទួលការជឿទុកចិត្ដពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចូលរួមអបអរសាទរ ឯកឧត្ដម ង៉ូវ បូរីណា ទទួលការជឿទុកចិត្ដពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាត់តាំងជា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដម ធាម ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ខណៈលោកជំទាវ ពេជ ម៉ារ៉ែន ត្រូវផ្លាស់ដោយបង្ខំទៅអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្ដម ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានផ្លាស់លោកជំទាវ ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ…
Read More » -
ព័ត៌មានជាតិ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន
ខេត្តពោធិ៍សាត់៖ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺលោក អេង រស្មី ជំនួសលោក គង់ ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថានវិញ។ ពិធីប្រកាសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ លោក…
Read More » -
ព័ត៏មានថ្មីៗ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្តីប្រកាសព័ត៌មានស្ដីអំពីវិន័យការងាររបស់ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ
ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសស្ដីពី វិន័យការងាររបស់ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ។ ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៖
Read More »