កីឡា និងសិល្បៈ

លោក អភិបាលរងស្រុកអង្គរបូរី អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋនៅឃុំអង្គរបូរី និងឃុំគោកធ្លក

តាកែវ៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី បានអញ្ជេីញចុះសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅឃុំ អង្គរបូរី និងឃុំគោកធ្លក ស្រុកអង្គរបូរី ដោយមានការចូលរួម សហភាពសហព័ទ្ធយុវជនកម្ពុជាស្រុកអង្គរបូរី លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំ ភូមិ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនេះផងដែរ លោកអភិបាលរងស្រុក បានពាំនាំយកនូវ អំណោយដែលជាការចូលរួមពីយុវជន អាជ្ញាធរឃុំ ភូមិ និងសប្បុរសជន ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម៖  

១.ប្ដីឈ្មោះ ប៉េង កុសល់ អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ស្រ៊ិន សុជា អាយុ ២៤ នៅភូមិព្រែកដា ឃុំគោកធ្លក ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី ១កេស និងថវិកា២១ម៉ឺនរៀល

២.ប្ដីឈ្មោះ នុយ កែវ អាយុ៧៥ឆ្នាំ និងប្រពន្ធ ឈ្មោះ គឹម បាន អាយុ ៧៤ឆ្នាំ នៅភូមិព្រែកតាផរ ឃុំគោកធ្លក ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី ១កេស និងថវិកា១៩ម៉ឺនរៀល

៣.លោកតា ហៃ អាយុ ៧៦ឆ្នាំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី  ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី១កេស និងថវិកា១៣ម៉ឺនរៀល

៤.លោកតា តាង ហ៊ត អាយុ ៦៥ឆ្នាំនៅភូមិសាមគ្គី  ឃុំអង្គរបូរី  ផ្ដល់ជូននូវអង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី១កេស និងថវិកា៣២ម៉ឺនរៀល

បន្ទាប់មក លោក ឈឹម ធី បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឲ្យឯកានោះទេ៕

Related Articles

Back to top button
error: Content is protected !!