កីឡា និងសិល្បៈ
ឯកឧត្តម ម៉ៅ ឌុង សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលអប់រំយោបាយកម្រិត១

ឯកឧត្តម ម៉ៅ ឌុង សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី១៨ ជូនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ រ័ត្នមុនី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី គ្រូបង្គោលគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា នៅតាមស្ថាប័ន /មន្ទីរ/អង្គភាព/ក្រុង/ស្រុកទាំង៧ សរុបចំនួន ១៥០នាក់៕