Year: 2024
-
ព័ត៌មានជាតិ
តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?
ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។ ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម សៀង បូរិទ្ធ បានអញ្ជើញចូលរួមអាហារសាមគ្គីនិង បើកសម្ពោធសាខា សមាគមខែ្មររួមគ្នាដើម្បីជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ប្រចាំខេត្តកំពត
កំពត ៖ នាថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សៀង បូរិទ្ធ ប្រធានសមាគមខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម និងអនុប្រធាន ទីប្រឹក្សា ទីប្រឹក្សាជាន់ខ្ពស់…
Read More » -
ព័ត៌មានជាតិ
ក្រសួងបរិស្ថានអំពាវនាវដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ចាប់ជនល្មើសដែលបាញ់សម្លាប់កូនដំរីព្រៃ១ក្បាលយកមកកាត់ទោស
ខេត្តមណ្ឌលគិរី÷ បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់កូនដំរី ព្រៃមួយក្បាលអាយុ៧ខែ ទម្ងន់ ២០០គីឡូ នៅក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរីក្រសួងបរិស្ថាន បានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជា ពលរដ្ឋចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសយកមកកាត់ទោសតាមនីតិវិធីនៃច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ជាមួយនិងការអំពាវនាវឲ្យសមត្ថកិច្ចចាប់ខ្លួនជនល្មើស ក្រសួងបរិស្ថានក៏បានសំដែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទនេះក្នុងតំបន់ការពារ ធម្មជាតិនៅកម្ពុជា…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា…
Read More » -
ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះ ដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥១២នាក់ នៅខេត្តកំពត
កំពត÷ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យា បាល ជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះដូង…
Read More » -
ព័ត៌មានជាតិ
សត្វ «ត្រយងយក្ស» មួយក្បាលមានជំងឺគ្រុនចាញ់បក្សីនិងមានប៉ារ៉ាស៊ីតនៅក្នុងឈាមត្រូវបានគេជួយសង្រ្គោះ
កម្ពុជា ៖ សត្វត្រយងយក្សជំទង់មួយក្បាល មានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀតម្រាមជើងមួយរបស់វា មានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រោយព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញ សត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំរបស់វាផងដែរ ។ ប្រសិនបើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺ ពេលមកដល់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) រោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ គេឃើញថាសត្វត្រយងយក្សនេះ កំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវលើករណី មន្ត្រី០៣នាក់បើកបរមិនពាក់មួកសុវត្ថិភាព
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះ និងបានរកឃើញថាមន្ត្រី០៣នាក់នេះ ជាប្រជាការពារនៃសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ។ នៅរសៀលថ្ងៃទី២៥ ខែមករា…
Read More » -
កីឡា និងសិល្បៈ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់បងប្អូនអ្នកទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលឆ្នាំ២០២៣-២០២៤
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាស្ថាបនិកក្លិបកីឡា វិសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអ្នកទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” (Techo Volleyball Cambodia League) រដូវកាលឆ្នាំ២០២៣-២០២៤ រាប់ម៉ឺននាក់ ទាំងអ្នកអញ្ជើញទស្សនានៅទីលានផ្ទាល់ និងអ្នកទស្សនាតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា គ្រប់ការប្រកួត ជារួម…
Read More » -
ព័ត៌មានជាតិ
នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…(វគ្គ១)
ខេត្តកំពង់ស្ពឺ÷ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាល…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន…
Read More »