រថភ្លើងបានប្រលះគ្នាជាមួយនឹងរថយន្តឡានក្រុងដឹកនាក់ ដំណេីរយ៉ាងទំហឹង ធ្វេីអោយរងរបួសជាច្រេីននាក់
ខេត្តពោធិ៍សាត់ ៖ នាថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំថោះពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១:០០ នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើផ្លូវកៅស៊ូ និងផ្លូវដែក ដែលស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់។ រវាងរថភ្លើងបានបុកយ៉ាងពេញទំហឹង ជាមួយនិងរថយន្តក្រុង បណ្ដាលឲ្យខូចខាតរថយន្តក្រុងមួយគ្រឿងនិងរថភ្លើងមួយខ្សែ។
តាមប្រភពរាយការណ៍ ជុំវិញហេតុការណ៍កេីតឡេីងខាងលើ បានអោយដឹងថា មានរថភ្លើងមួយគ្រឿងបានធ្វើចរាចរណ៍ពីកើតទៅលិច(ភ្នំពេញ-បាត់ដំបង) បានបុកជាមួយរថយន្តក្រុងធ្វើដំណើរពីជើងទៅត្បូង យ៉ាងពេញទំហឹងក្នុងនោះបានបណ្តាលអោយមនុស្សនៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរមាន ចាស់ ក្មេង សរុប៤៥ នាក់ និងស្រី២៥ នាក់ នៅក្នុងរថយន្តក្រុង បានរងរបួសស្រាល៤១នាក់ នឹងរងរបួសធ្ងន់៤ នាក់។ ក្រោយពេលកើតហេតុ អ្នកដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនិងសង្គ្រោះនៅមណ្ឌលសុខភាពឈើតុំ។
ចំណែកតៃកុងរថភ្លើងឈ្មោះ សេង ចាន់តារា ភេទប្រុសអាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ បានរងរបួសធ្ងន់បាក់ករជើងខាងឆ្វេង និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំឈើតុំ។ ចំណែក ម្ចាស់ដែរបេីកបរ រថយន្តក្រុង ពាក់ស្លាកលេខ ភ្នំពេញ 3E.7273 បានរត់គេចខ្លួនហេីយ។
ដោយ: ដួង សុីថន