អភិបាលខេត្តពោធិ៍សាត់ ប្រកាសឱ្យម្ចាស់ក្រុមហ៊ុនសាបៀទាំងអស់ ត្រូវរុះរើនូវស្លាកផ្សព្វផ្សាយស្រាបៀ តាមដងផ្លូវ និងទីប្រជុំជន
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ប្រកាសឱ្យម្ចាស់ក្រុមហ៊ុនសាបៀទាំងអស់ ត្រូវរុះរើនូវស្លាកផ្សព្វផ្សាយស្រាបៀ តាមដងផ្លូវ និងទីប្រជុំជននានា ក្នុងខេត្តពោធិ៍សាត់។
អភិបាលខេត្ត មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ លើកទី២ឆ្នាំ១អាណតិទី៤របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ដឹកនាំដោយលោកម៉ក់ រ៉ាប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី២៣ខែកក្កដានេះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ក្រុមការងាររដ្ឋបាលខេត្តត្រូវផ្តល់ដំណឹងដល់ម្ចាស់ស្លាកយីហោស្រាបៀរទាំងអស់ដែលលើកបង្ហាញតាមដងផ្លូវនានានិងទីប្រជុំជននោះត្រូវរុះរើទម្លាក់ទាំងអស់ដោយមិនអនុញ្ញាតឲ្យបន្តលើកឬដាក់តាំងបង្ហាញទៅទីសាធារណ:ទៀតឡើយ ខណ:ពេលដែលខេត្តមួយចំនួនបាននិងកំពុងអនុវត្តជាបន្តបន្ទាប់មកហើយ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំឭកដល់អាជ្ញាធរនិងសមត្ថកិច្ចដែនដីត្រូវនីមួយៗត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់មានវិធានការទាន់ពេលវេលាចំពោះព័ត៌មានបំពុលសង្គម។ បើភូមិ ឃុំ សង្កាត់ណាមានលេងល្បែងស៊ីសង និងមានបញ្ហាគ្រឿងមានន័យថាកន្លែងនោះគឺលោកមេភូមិ មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាលជាអ្នកបើកឱ្យលេងនិងគុបគិតគ្នាជាប្រព័ន្ធដូចនេះត្រូវអនុវត្តនូវអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល។
ទាក់ទងនិងវិធានការការពារធានធនធម្មជាតិវិញ ឯកឧត្តមខូយ រីដា បានក្រើនរំឭកដល់មន្ត្រីជលផលនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្បាតដូចភ្លៀងរលឹមនៅក្នុងភូមិសាស្ត្រនីមួយៗរបស់ខ្លូនក្នុងស្មារតីទទួលខុសត្រូវពិសេសនៅលើផ្ទៃទឹកបឹងទន្លសាបក្នុងរដូវត្រីពងនេះ។
ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ដូចជាការងារដីធី ការសុំកែតម្រូវអត្រានុកូលដ្ឋាន សំបុត្រអាពាហ៍ ពិពាហ៍និងលិខិតស្នាមនានាជាដើម។
សូមជម្រាបជូនថា កិច្ចប្រជុំសាមញ្ញលើកទី២ឆ្នាំ១អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តនេះបានកំណត់រៀបវរ:ចំនួន៣៖
១.ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១។
២.ពិនិត្យនិងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។
៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយ:ពេល១២ខែ
និងទី៤.ដោះស្រាយបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តជូនប្រជាពលរដ្ឋ៕