ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ពលរដ្ឋជាង៦០០គ្រួសារ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងមិត្តភក្តិ និងក្រុមការងារបានអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំអាហារសាមគ្គីជូនលោកយាយលោកតា បងប្អូនពលរដ្ឋចំនួន៦៥០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

-ទីតាំងទី១គឺនៅវត្តភ្នំខុស ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានព្រះសង្ឃ១០អង្គ វត្តនេះទើបតែបានបង្កើតឡើងរយៈពេលតែ៨ខែតែប៉ុណ្ណោះ។

-ទីតាំទី២ គឺនៅវត្តប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្តនេះទើបបានបង្កើតឡើងរយៈពេល៣ឆ្នាំ មានព្រះសង្ឃគង់នៅចំនួន៥អង្គ។
វត្តទាំង២នេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអារាមនេះផងដែរ។

ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនៅក្នុងវត្តនេះផងដែរ។

បន្ទាប់មកឯកឧត្តម និងលោកជំទាវក៏បានអញ្ជើញទៅកាន់វិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីរៀបអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន៦៥០នាក់។ នៅទីនេះ ឯកឧត្តម និងលោកជំទាវបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន៦៥០គ្រួសារដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។ ឯកឧត្តម និងលោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
០១-អង្ករ១តោន
០២-ត្រីខចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
០៩- តែចំនួន២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអុីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន៣០ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ប្រេងកូឡា ចំនួន៥ដុំ
១៨- ប្រេងខ្យល់ ចំនួន៥ដុំ
១៩- ទឹកបរិសុទ្ធអារុណា១០កេះ
២០-បច្ច័យសម្រាប់វត្ត ២លានរៀល

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៦៥០គ្រួសារ ដោយ១គ្រួសារទទួលបាន៖
១-អង្ករ២៥គីឡូក្រាម
២-ត្រីខ១យួរ
៣-ទឹកដោះគោ៤កំប៉ុង
៤-ទឹកត្រី១យួរ
៥-ទឹកស៊ីអ៊ីវ១យួរ
៦-ស្ករស១គីឡូក្រាម
៧-ស្បែកជើង១គូ
៨-ប្រមា១
៩-សារុង១
១០-ប្រេងកូឡា១ដប
១១-ប្រេងខ្យល់១ដប
១២-សាប៊ូ១ដុំ
១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត
១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

Related Articles

Back to top button
error: Content is protected !!