ព័ត៏មានថ្មីៗ

កម្លាំងសមត្ថកិច្ចសហការជាមួយ ផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន បំផ្លាញឧបករណ៍ចាប់ត្រី២៨០០ម៉ែត្រ និងសង្រ្គោះត្រី៣៥គីឡូក្រាម

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ កម្លាំងសមត្ថកិច្ចបានសហការជាមួយរួមមាន ផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន កងរាជអាវុធហត្ថខេត្ត ប្រតិបត្តិការសឹករងខេត្ត មន្ទីបរិស្ថានខេត្ត នឹង ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចុះពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ចាប់ត្រី ដូចជា(របាំងសាច់អួន និងស្បៃមុង) ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាំងប្រវែងចំនួន២៨០០ម៉ែត្រ និងសង្រ្គោះត្រីចំនួន៣៥គីឡូក្រាមផងដែរ ខណៈរដូវជារដូវបិតនេសាទដើម្បីត្រីពងកូន នេះបើតាមការបញ្ជាក់ពីលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។

លោក នាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងទៀតថា រយៈពេល២ថ្ងៃកន្លងទៅនេះ កម្លាំងសហការអនុវត្តបានលទ្ធផល នៅចំណុចមុខព្រែកក្បាលតោល រហូតដល់ចំណុចក្បាលជ្រោយដោះក្រមុំ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលៈ បំផ្លាញឧបករណ៍ចាប់ត្រី(បរ)ចំនួន០៨ខ្សែ ស្មើនឹងប្រវែងចំនួន១៦០០ម៉ែត្រ លូកងស្បៃមុងចំនួន២៦មាត់ បង្គោលចម្រឹងចំនួន២៨០ដើម និងចាក់លែងត្រីចំរុះល្អិតៗទម្ងន់ចំនួន២០គីឡូក្រាមផងដែរ ។

លោក ឲ្យដឹងទៀតថា ក្នុងនោះចាប់បន្តពីចំណុចក្បាលជ្រោយដោះក្រមុំ រហូតដល់ចំណុចមុខព្រែកក្រ ស្ថិតនៅភូមិព្រែកក្រដដែក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលៈ បំផ្លាញឧបករណ៍ចាប់ត្រីចំនួន០៦ខ្សែ ស្មើនឹងប្រវែងចំនួន១២៥០ម៉ែត្រ ក្បាល(បរ)ចំនួន០៦គ្រឿង បង្គោលចម្រឹងចំនួន៣២០ដើម  និងចាក់លែងត្រីចំរុះល្អិតៗចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន១៥គីឡូក្រាមថែមទៀត ។

លោក បញ្ជាក់បន្ថែមបន្តទៀតថា រដូវនេះជារដូវបិទនេសាទ ត្រីចេញពីកន្លែងអភិរក្សជលផល ដើម្បីរកតំបន់នានាពងកូន ដូច្នេះយើងត្រូវសហការគ្នារុះរើ និងបង្រ្កាបរបាំងសាច់អួន និងស្បៃមុងដែលនៅសេះសល់ទាល់តែអស់ ។

បញ្ហាខាងលើ អ្នកសារព័ត៌មានយើងនឹងបន្តឃ្លាំមើលបន្តដោយ ៖ ដួង សុីថន

Related Articles

Back to top button
error: Content is protected !!