ព័ត៏មានថ្មីៗ

មេឈ្មួញ​ដឹកធ្យូង ឈ្មោះ​ រស្មី​ កំពុង​បំពានច្បាប់​ ដឹកធ្យូង​ដង្ហែដូចក្បួន​ទាំងកណ្ដាលយប់

ព្រៃវែង​៖​ អាជ្ញាធរ​ និង​មន្ដ្រី​សមត្ថកិច្ច​ នៅច្រក​ ម៉ឺនជ័យ​ ខេត្ដព្រៃវែង​ ហាក់ដូច​ជា​ពុំបាន​ដឹង​ ឬ​ ធ្វេីជា​មិន​ដឹង​ ពីសកម្មភាព​ដឹកជញ្ជូន​ធ្យូងយ៉ាងសកម្មរបស់​ មេឈ្មួញ​ធ្យូង ឈ្មោះ​ រស្មី​ ស្ទេីរតែរាល់​ថ្ងៃ​ រាល់យប់។

បេីតាម​ប្រភព​ពីប្រជា​ពលរដ្ឋ​ ដែលរស់នៅ​ជិតច្រកម៉ឺនជ័យម្នាក់​ ក្នុង​លក្ខខណ្ឌសូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​សារព័ត៌មាន​យេីង​ខ្ញុំ​ថា​ សកម្មភាព​ដឹកដង្ហែដូចជាក្បួន​ ចូលតាម​ច្រកម៉ឺនជ័យ​ គឺ​ស្ទេីរតែរាល់​ថ្ងៃ​ រាល់យប់​ លេីកលែងតែ​ មាន​ការចុះពិនិត្យណាមួយ​ ទេីបគេ​ឈប់​សម្រាក​ មួយរយៈ​ពេលខ្លី​ ការដឹកធ្យូងនេះ​ គឺមាន​បុរសម្នាក់ឈ្មោះ​ រស្មី​ ជា​អ្នក​ដោះស្រាយ​ សម្រួលរត់ការណ៍​ ដេីម្បី​ដឹកចូលទៅ​ប្រទេសវៀតណាម​ បាន​យ៉ាង​រលូន។

នៅយប់រំលង​អធ្រាតថ្ងៃទី​០២​ ចូលថ្ងៃទី០៣​ ខែមិថុនា​នេះ​ ភ្នាក់ងារ​សារព័ត៌មាន​យេីង​បាន​ផ្ដិត​យករូបភាព​ដោយផ្ទាល់ ប្រទះឃេីញថា​មាន​ការដឹកជញ្ជូនធ្យូង​ តាម​រយៈ​រថយន្ត​ សាំងយ៉ុង​ និង​រថយន្ត​ធន់​ធំ​ ប្រភេទ​យីឌុប ជាច្រើន​គ្រឿង​ ចូលតាមច្រក​ព្រំដែន​ ម៉ឺនជ័យ​ ដោយសុវត្ថិភាព​ ពោលគឺគ្មាន​ការ​ទប់​ស្កាត់​ ឬ​ឃាត់​ឃាំង​អ្វី​ ពីសំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះទេ​ នេះ​ប្រហែល​ជា​ អាចនឹង​ត្រូវដង​ត្រូវ​ផ្លែ​ លុងស្នេហ៍​ ដុល្លារ​ របស់មេឈ្មួញ​ធ្យូង​ដ៏ល្បី​ឈ្មោះ​ លោក​ រស្មី​ អស់ទៅហេីយ​ទេដឹង។

 

រូបភាព​នេះ​ ជាការ​បំពានច្បាប់​ យ៉ាងច្បាស់ក្រឡែត​ ពលរដ្ឋ​រស់នៅ​ច្រកម៉ឺនជ័យ​ ស្នើសុំ​លោកស្នងការ​ និង​ ឯកឧត្ដម​ អភិបាល​ខេត្ត​ មេត្តា​ចុះពិនិត្យ​ និងបេីក​ការស្រាវជ្រាវ​លេីជន​ដែល​បំពាន​ច្បាប់​ និង​អ្នក​ដែលរួមគំនិតនៅ​ត្រង់ចំណុចច្រក​ ម៉ឺនជ័យ​ ផងទាន។

អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ និងធ្វើ​តាម​ដាន​ ផ្ដិត​យក​រូបភាព​ និង​ធ្វើ​ព័ត៌មាន​ ជុំវិញ​ករណី​ខាងលេីនេះ​ជា​ប្រចាំ​ ដេីម្បី​ជា​ការរាយការណ៍ជូន​ថ្នាក់​ដឹកនាំ​ ខេត្ត​ និង​មហាជន​ ព្រមទាំងរង់ចាំ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​គ្រប់​ម៉ោងធ្វេីការ​តាម​រយៈ​លេខទូរសព្ទ​ ឬ​ តេឡេ​ក្រា​ម​ 076 780 7777។

Related Articles

Back to top button
error: Content is protected !!