ព័ត៏មានថ្មីៗ

គ្រឿងចក្ររាប់សិបគ្រឿង ធ្វើសកម្មភាពយ៉ាងសកម្ម ជីកយកអាចម៌ដី ទាំងយប់ទាំងថ្ងៃ សង្ស័យថាគ្មានច្បាប់អនុញ្ញាត

តាកែវ៖ តាមប្រភពច្បាប់ការណ៍មួយបានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា មានគ្រឿងចក្រជាច្រើនគ្រឿង បានសម្រុកធ្វើសកម្មភាពជីកកាយយកអាចម៌ដីលក់ ទាំងយប់ទាំងថ្ងៃ ស្ថិតនៅភូមិព្រៃស្នួល ឃុំ រវៀង ស្រុកសំរោង ខេត្ដតាកែវ។

ប្រភពបានបន្ដទៀតថា គ្រឿងចក្រដែលបានដាក់មក ជីកកាយយកអាចម៌នេះ ជារបស់អតីតផ្កាយ៣ មួយរូប ដែលបានចូលនិវត្ដន៍ សង្ស័យថាគ្មានច្បាប់អនុញ្ញាត ឬ គ្មានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មកាយអាចម៌ដីនោះទេ ពោលគឺអាចថា ត្រូវដង ត្រវផ្លែ ជាមួយអាជ្ញាធរភូមិ ឃុំ ខាងលើនេះហើយ មើលទៅ។ ទើបពុំមានឃើញអាជ្ញាធររូបណា ធ្វើសកម្មភាពចុះទប់ស្កាត់ ឬ ហាមឃាត់សកម្មភាពគ្រឿងចក្រ របស់អតីតផ្កាយ៣ យ៉ាងដូច្នេះ។

ក្រោយពីទទួលបានព័ត៌មានដូចនេះ អង្គភាពយើងខ្ញុំបានធ្វើការសាកសួរលោក កឹម ពន្លក ជាមេឃុំរវៀង តាមរយៈទូរសព្ទ លោកបាននិយាយថា គេកាយដីដែលកាហុក តែប៉ុណ្ណោះ ព្រោះពីមុនមានការកាយម្ដងមកហើយ តែបន្សល់ទុកឱ្យមានកាហុកបែបនេះ ហើយលោកបានបន្ដទៀតថា គេមានអាជ្ញាប័ណ្ណត្រឹមត្រូវ បើចង់ដឹងទៅសួរលោក ស៊យ សុភាព ចាងហ្វាងអង្គភាពដើមអំពិលទៅ រួចលោកបានបិតទូរសព្ទតែម្ដង។

ការឆ្លើយតបទៅនឹងសំនួរ របស់លោកមេឃុំ រវៀង មកកាន់អ្នកសារព័ត៌មាន ហាក់ដូចជាមានការបិទបាំង ឆ្លើយរដិរដុប ព្រមទាំងឱ្យទៅសួរអ្នកផ្សេងទៅវិញ ហាក់ដូចជាមិនចូលរួមសហការ ជាមួយអ្នកសារព័ត៌មានទាល់តែសោះ ក្នុងនាមខ្លួនជាអជា្ញធរមូលដ្ឋាន បែរជាឱ្យទៅសួរអ្នកដទៃទៅវិញ តើនេះត្រឹមត្រូវដែរឬទេ? ឬមួយមានអ្វីនៅពីខាងក្រោយខ្នងទៅ?

ពលរដ្ឋម្នាក់រស់នៅក្នុងភូមិឃុំខាងលើ ក្នុងលក្ខខ័ណ្ឌសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា បានឃើញគេធ្វើសកម្មភាព ជីកកាយយកអាចដីនេះ ទាំងយប់ទាំងថ្ងៃ ហើយយកទៅចាក់លុប នៅលើទីតាំងដីមួយកន្លែងក្បែររោងចក្រ សង្ស័យថាចាក់អាចម៌ដីឱ្យរោងចក្រផងក៏មិនដឹង។

ពលរដ្ឋលដដែរស្នើសុំឱ្យ លោកអភិបាលស្រុកសំរោង និងឯកឧត្ដមអភិបាលខេត្ដតាកែវ មេត្ដាចុះត្រួតពិនិត្យផង ដើម្បីបញ្ជៀសការខូចខាតផ្លូវសាធារណៈ នាំឱ្យមានការលំបាកក្នុងការធ្វើដំណើរក្នុងរដូវស្សារ ថែមទាំងបាត់បង់ទ្រង់ទ្រាយដីផងនោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការសម្ភាសន៍ទៅម្ចាស់គ្រឿងចក្របាននោះទេ ដោយគ្មានលេខទូរសព្ទទំនាក់ទំនង អង្គភាពយើងខ្ញុំរង់ចាំ ការបំភ្លឺគ្រប់ម៉ោងធ្វើការ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

Related Articles

Back to top button
error: Content is protected !!