ឯកឧត្តម ខូយ រីដា អញ្ជេីញជួបប្រជាពលរដ្ឋ ក្នុងវេទិការសាលាខេត្តពោធិ៍សាត់ ដេីម្បីដោះស្រាយពីបញ្ហាការស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមកពីភូមិកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន 30គ្រួសារ មកជួប ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា នៅវេទិកាដោះស្រាយ ប្រជាពលរដ្ឋ ក្នុងសាលាខេត្ត គោលបំណងស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារឯកឧត្ដមមានប្រសាសន៍លើកឡើង ទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើទោះបីលោកមមាញឹកការងាររដ្ឋបាលប៉ុនណាក៏ដោយឱ្យតែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មានសំណូមពរ និងទុក្ខលំបាកផ្សេងៗ លោកតែងតែមកជួប និងដោះស្រាយរាល់បញ្ហា មិនទុកប្រជាពលរដ្ឋចោលឡើយ ក្នុងឱកាសនោះផងដែរ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា រាល់ការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ លោកអនុញ្ញាតឱ្យពួកគាត់រកបាន មិនជំទាស់ទេឱ្យតែបងប្អូនរកបែកលក្ខណៈគ្រួសារ និងគោរពទៅតាមច្បាប់ដែលបានកំណត់ តែលោកមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរកបែបខុសច្បាប់កំណត់ទេ ដូច្នេះលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា។ក្នុងឱកាសនោះនោះផងដែរ លោកភុំ វិមុល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរកលៀស បែបលក្ខណៈគ្រួសារ រាវដោយដៃបាន និងមិនអនុញ្ញតដាច់ខាតចំពោះបងប្អូនណាដែល ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទធ្វើអោយប៉ះពាល់ត្រីកំពុងពងកូននោះឡើយ។ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ ក៏បានឧបត្ថម្ភអង្ករដល់បងប្អូនក្នុងម្នាក់ៗ២០គីឡូរក្រាម ជូនបងប្អូនសម្រាលទុក្ខខ្លះ ប្រជាពលរដ្ឋយល់ព្រមនិងយល់ស្របតាមប្រសាសន៍ឯកឧត្តមផងដែរដោយក្ដីសប្បាយរីករាយ ៕