កីឡា និងសិល្បៈ

ក្នុង​ស្មារតី​ស្នេហា​ជាតិ​ និង​វីរភាព​ដ៏អង់អាច​ក្លាហាន​របស់​វីរកងទ័ព​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួល​ និង​សោកស្ដាយ​ជាទីបំផុត​ នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរកងទ័ពពលីក្នុង​សមរភូមិ​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន​ ម៉ាណែត​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ គោរព​វិញ្ញាណក្ខន្ធ​ លោកអនុសេនីយឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ​ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់សព​ នាព្រឹក​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅស្រុក​មេមុត​ ខេត្ដ​ត្បូងឃ្មុំ​។ 

ក្នុង​សេចក្ដី​ដ៏ក្ដុកក្ដួតជា​ពន់ពេក​ ចំពោះ​ការពលិកម្មរបស់វីរយុទ្ធជន អ៊ុន​ វណ្ណា​ ក្នុង​សមរភូមិ​ជួរមុខ​ គឺជា​ការ​លះបង់​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​ជាទីបំផុត​ ក្នុង​បុព្វហេតុ​សេ្នហា​ជាតិ​ដ៏មោះមុតរបស់វីរយុទ្ធជនជួរមុខរបស់យើង និងសូមវិញ្ញាណក្ខន្ធរបស់វីរជនគ្រប់រូបដែលបានពលីទៅកាន់សុគតិភព។

Related Articles

Back to top button
error: Content is protected !!