ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សនយោបាយចំនួន២៧នៅកម្ពុជា។ ការចុះហត្ថលេខានៅថ្ងៃនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង ៕