ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា

មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ អាម៉េរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថាជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឱ្យសោះពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម​ (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន។ ដូច្នេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន!

Related Articles

Back to top button
error: Content is protected !!