មហាជនផ្ទុះការងើយឆ្ងល់យ៉ាងខ្លាំង អំពីការចេញបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងបត្រិកម្មរហ័ស នៃស្នងការដ្ឋានគនរបាលខេត្ដកណ្ដាល ជុំវិញ ការចុះផ្សាយព័ត៌មានជាច្រើនអង្គភាព ពីកាស៊ីណូកាឡាក់ស៊ីជ្រៃធំ។
១0-កញ្ញា-២០២៣
ភ្នំពេញ៖ ជុំវិញការបង្ហោះរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានរាយរ៉ាប់បំភ្លឺ ជំនួសកាស៊ីណូកាឡាក់ស៊ីជ្រៃធំ ក្នុងគណនីហ្វេសប៊ុកផេកមានឈ្មោះ ស្នងការដ្ឋានគនរគបាលខេត្ដកណ្ដាល – Police Commissatiat Kondal Provice កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ មហាជន បានកើតការងើយឆ្ងល់យ៉ាងខ្លាំង និងដាក់ជាសំនួរថា ហេតុអ្វីបានជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចេញបំភ្លឺទៅវិញ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមធ្វើការផ្សាយជូនសាធារណជន នូវសំណេរដើម និងខ្លឹមសារទាំងស្រុងតាមគណនីហ្វេសប៊ុកផេកដូចខាង
«ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សូមមានកិត្ដិយស សូមតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Flush News បានចុះផ្សាយជាវីឌីអូ និងខ្លឹមសារថា៖កាស៊ីណូ កា.ឡាក់ស៊ីជ្រៃធំ គ្មានអា.ជ្ញាប័ណ្ណ ឬហួសសពុលភាព កំពុងបើកលេងយ៉ាងគគ្រឹ.កគគ្រែ.ង នៅជ្រៃធំ ព្រំ.ដែនកម្ពុជា។
ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ ក្រោយពីសមត្ថ.កិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រួចបានឃើញថា ក្រុមហ៊ុនកាស៊ីណូកាឡាក់ស៊ីជ្រៃធំ ដែលមានទីតាំងនៅផ្លូវលេខ២១ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល គឺៈ
១. មានអាជា្ញ.ប័ណ្ណកាស៊ីណូ លេខ ០៨៥ គលក ចេញដោយគណៈកម្មការគ្រប់គ្រងល្បែ.ងពាណិជ្ជកម្មកម្ពុជា និងមានសពុលភាព រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។
២. មានបង់ពន្ធប៉ាតង់ ឆ្នាំ២០២៣ ចំនួន ៣,០០០,០០០ (បីលានរៀល)
អាស្រ័យហេតុនេះ សូមសាធារណជនមេត្ដាជ្រាប និងកុំមានការភាន់ច្រឡំ»។
នឹងមានភ្ជាប់នូវរូប ៣សន្លឹក ១. រូបថតចេញពីហ្វេកប៊ុកផេក Flust News
២. រូបអាជ្ញាប័ណ្ណកាស៊ីណូ ៣. រូបប័ណ្ណប៉ាតង់ របស់កាស៊ីណូកាឡាក់ស៊ី។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សាយចេញតាមការងើយឆ្ងល់របស់មហាជនតែប៉ុណ្ណោះ ពុំមានចេនា បំភ្លៃការពិត ឬធ្វើការចោទប្រកាន់នោះទេ និងធ្វើការផ្សាយចេញស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។