កីឡា និងសិល្បៈ
ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានជុំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល…
កោះកុង : ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមនតំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនិងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ។