ព័ត៌មានជាតិ
-
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់បងប្អូនអ្នកទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលឆ្នាំ២០២៣-២០២៤
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាស្ថាបនិកក្លិបកីឡា វិសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអ្នកទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” (Techo Volleyball Cambodia League) រដូវកាលឆ្នាំ២០២៣-២០២៤ រាប់ម៉ឺននាក់ ទាំងអ្នកអញ្ជើញទស្សនានៅទីលានផ្ទាល់ និងអ្នកទស្សនាតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា គ្រប់ការប្រកួត ជារួម…
Read More » -
នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…(វគ្គ១)
ខេត្តកំពង់ស្ពឺ÷ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាល…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន…
Read More » -
ក្រសួងបរិស្ថាន យុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» មានអ្នកចូលរួម ដោយផ្ទាល់សរុបចំនួនជាង៤លាន៣សែននាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុ
ក្រសួងបរិស្ថាន៖ គិតចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ យុទ្ធនាការនេះមានអ្នកចូលរួម ដោយផ្ទាល់សរុបចំនួនជាង៤លាន៣សែននាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃពុធទី២៤ ខែមករា…
Read More » -
ម្ដាយអ្នកបើករថយន្ត jeep បានដកបណ្ដឹងពីគ្រួសាររង គ្រោះថ្នាក់ចរាចរណ៍វិញហើយ
ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៥ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ សុខ លីណា ភេទស្រី បានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ឈ្មោះ សៀង សេរីរដ្ឋា…
Read More » -
ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែសីមាបានឲ្យដឹងថា ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងតែបង្ហាញវត្តមានឲ្យអ្នកស្រុកឃើញ តែមិនបង្កគ្រោះថ្នាក់អ្វីទេ
ខេត្តមណ្ឌលគិរី៖ លោក ស៊ិន សត្ថា ប្រធានស្នាក់ការដែនជម្រក សត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជារឿយៗប្រជាពលរដ្ឋតែងតែប្រទះឃើញហ្វូងដំរីច្រើនក្បាលដែលតែងតែចុះមកក្នុងដីចម្ការរបស់អ្នក ភូមិនិងជូនកាលស្វែងរកទឹកផឹក។ ថ្មីៗនេះអ្នកភូមិនៅ ឃុំស្រែព្រះ ប្រទះឃើញដំរីមួយហ្វូងដែរ។ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញ ខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖ -ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន…
Read More » -
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញមន្ត្រីនគរបាល ចំនួន ០៤រូប នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញមន្ត្រីនគរបាល ចំនួន ០៤រូប នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
Read More » -
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត…
Read More » -
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកប្រតិភូខេត្តពោធិ៍សាត់ ចូលគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ថៃ អេង
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី 22 ខែមករាឆ្នាំ 2024 ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូខេត្តពោធិ៍សាត់ ចូលគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ថៃ អេង ជាលោកយាយបង្កេីតរបស់លោកជំទាវ កេង ច័ន្ទសុភ័ក្រ ភរិយារបស់ឯកឧត្តម កែវ រតនៈ…
Read More »