ព័ត៌មានជាតិ

ឯកឧត្តម សៀង បូរិទ្ធ បានអញ្ជើញចូលរួមអាហារសាមគ្គីនិង បើកសម្ពោធសាខា សមាគមខែ្មររួមគ្នាដើម្បីជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ប្រចាំខេត្តកំពត

កំពត ៖ នាថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សៀង បូរិទ្ធ ប្រធានសមាគមខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម និងអនុប្រធាន ទីប្រឹក្សា ទីប្រឹក្សាជាន់ខ្ពស់ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការជាច្រើននាក់ទៀត បានអញ្ជើផ្តល់កិត្តិយសចូលរួមអាហារសាមគ្គីនិង បើកសម្ពោធសាខា សមាគមខែ្មររួមគ្នាដើម្បីជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ប្រចាំខេត្តកំពត ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម សៀង បូរិទ្ធ ប្រធានសមាគមនយុវជនខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម បានសំណេះសំណាលស្វាគមន៍ ជាមួយ ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់ប្រចាំសាខាខេត្តកំពត បានលើកឡើងថា យើងត្រូវចេះគោរពស្រលាញ់រាប់អានគ្នា ជួយជ្រោមជ្រែងគ្នា បង្ហាត់បង្រៀនគ្នា សហការគ្នា បំពេញការងារលើតួនាទីអោយបានល្អ និងជាពិសេសដាច់ខាតកុំបោះបង់ចោលចាស់ៗអោយសោះ ថ្វីត្បិតតែយើងក្មេងៗដើរលឿនក៏ពិតមែន តែកុំភ្លេច ចាស់ៗ គាត់ស្គាល់ផ្លូវ ក្នុងសករាជថ្មីនេះ ក្នុងនាមយើងជាយុវជនជំនាន់ថ្មី ត្រូវចូលរួមប្តេជ្ញាថែរក្សាការពារ សន្តិភាព អោយបានរឹងមាំគង់វង្សយូអង្វែង ព្រោះមានតែសន្តិភាពទេ ទើបប្រទេសរីកចម្រើន និងមានការអភិវឌ្ឍន៍ កាន់តែជឿនលឿនលើគ្រប់វិស័យ ហើយដាច់ខាតត្រូវចូលរួមចំណែកកសាងប្រទេសជាតិជាមួយរាជរដ្ឋាបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

Related Articles

Back to top button
error: Content is protected !!