កីឡា និងសិល្បៈ

កិច្ចប្រជុំពិភាក្សា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ( IDI )និង មូលនិធិអភិវឌ្ឍន៍ជំនាញ ( SDF )

ភ្នំពេញ​៖​ សមាគម វិនិយោគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ( IDI ) ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បាន​បេីក​កិច្ចប្រជុំពិភាក្សាវរាង មូលនិធិអភិវឌ្ឍន៍ជំនាញ ( SDF ) ដែលដឹកនាំដោយ លោក គី សុខគីម នាយកប្រតិបត្តិ​ នាថ្ងៃទី​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៥​ នៅអគារ​មជ្ឈមណ្ឌល​ធុរៈ​កិច្ច​កម្ពុជា​ ស្ថិត​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភំ្នពេញ​។

រវាងកិច្ចប្រជុំពិភាក្សានេះ​ គឺធ្វេីឡេីងដេីម្បីជាការស្វែងយល់ពីទស្សនៈ និងបេសកកម្ម ទម្រង់ប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ ។

​ក្រោយពី​បញ្ចប់​កិច្ច​ប្រជុំ​ ស្ថាប័ន​ទាំង​ពីរ​បាន​គ្រោង​និង​សម្រេច​ជាលទ្ធផល​លេី​កិច្ច​មួយ​ចំនួន​ដូចជា​ ស្ថាប័នទាំងពីរបាន​ត្រៀម​ចុះ​អនុស្សរណៈ​យោគយល់​ លេី​កិច្ច​បណ្ដុះបណ្ដាល​ជំនាញ​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​នឹង​ប្រារព្ធ​ទៅ​នាថ្ងៃទី​២៨​ ខែមីនា​ ឆ្នាំ​២០២៥​ ខាង​មុខនេះ​ និងបានឯកភាពបង្កើតព្រឺត្តិការណ៍រួមគ្នាលំដាប់អន្តរជាតិ ដែលមានឈ្មោះថា « Cambodia Investment Matching » ដែលផ្តោតលើ ការនាំអ្នកវិនិយោគមកពីក្រៅដើម្បីជួបជាមួយ ម្ចាស់អាជីវកម្មក្នុងស្រុក ក្នុងការវិនិយោគនិងអភិវឌ្ឍន៍រួមគ្នា យន្តការនេះ នឹងមានការចូលរួម ពីក្រសួងពាក់ព័ន្ធចំនួន ០៤  គឺ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​និង​នេសាទ​  ក្រសួង​ទេសចរណ៍ និង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ ផងដែរ។

Related Articles

Back to top button
error: Content is protected !!