កីឡា និងសិល្បៈ

សមត្ថកិច្ច​ ចាប់​ក្របួចបានជនជាតិវៀតណាម​ និង​បក្ខពួក​ ចំនួន​០៣នាក់….

ខេត្តពោធិ៍សាត់ ៖ តាមប្រភពព័ត៌មានបឋម​ បាន​ធ្វើ​សេចក្ដីរាយការណ៍នាព្រឹកព្រលឹមថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា កាលពីរសៀលម្សិលមិញត្រូវនឹង​ថ្ងៃ​ទី​ ២៦​ ខែ​វិច្ឆិកា​ សមត្ថកិច្ចបានបង្រ្កាបក្របួចបានបក្ខពួកចោរដែល​ជា​ ជនជាតិវៀតណាម​ មានត្រកូល(ហួន)​ បានចំនួន០៣នាក់ទៀត រួមទាំងវត្ថុតាងអាវុធដែលប្រើប្រាស់ខុសច្បាប់ និងគ្រឿងញៀនផងដែរ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យជនជាតិវៀតណាម(ចោរ)នៅបឹងទន្លេសាបយ៉ាងសកម្មត្រកូល(ហួន)ដែលប្រជានេសាទជុំវិញបឹងទន្លេសាបខ្លាចរអាគ្រប់គ្នានេះត្រូវបានសមត្ថកិច្ចអនុវត្តបាននៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបញ្ជាក់ទៀតថាជនសង្ស័យ(ចោរ)បឹងទន្លេសាបយ៉ាងសកម្មទី១-ឈ្មោះ ង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ ង្វៀង យ៉ាំងកាំ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្អូនថ្លៃ(ហួន ធី) ដែលល្បីល្បាញខ្លាំងខាងរត់ការដោះលែង បក្ខពួក(ចោរ) បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅ ភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថាឈ្មោះ (ង្វៀង យ៉ាំងកាំ)នេះទើបចេញពីពន្ធនាគារថ្មីៗនេះទេ និងទី៣-ត្រូវជាកូនបង្កើត(ង្វៀង យ៉ាំងកាំ)ឈ្មោះ ង្វៀង យ៉ាំងចូក ភេទប្រុស អាយុ១៣ឆ្នាំ ជនសង្ស័យជនជាតិវៀតណាម(ចោរ)បឹងទន្លេសាបយ៉ាងសកម្មត្រកូល(ហួន)ដែលប្រជានេសាទជុំវិញបឹងទន្លេសាបរងគ្រោះយ៉ាងរង្គាលនេះ អាចពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ និងសារធាតុញៀនផងដែរ។ បច្ចុប្បន្នកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង។

ដោយ​ ៖ ប្រធានខេត្តព័ត៌មានPS

 

គួររំលឹកផងដែរថា កាលពីទី៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សមត្ថកិច្ចនគរបាលបានអនុវត្តដីកាតុលាការសាលាដំបូងខេត្តពោធិ៍សាត់បានឃាត់ខ្លួនមេចោរ ឈ្មោះ ហួន ហ៊ាង)ហើយ។​ បច្ចប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ខណៈ(ហួន ហ៊ាង)នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ តុលាការបាននាំខ្លួនយកមកសួរនាំដើម្បីសម្រេចកាត់ទោស ប៉ុន្តែត្រូវបាននាំមកបន្តនីតិវិធីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះវិញ ខណៈដែលឈ្មោះ ហួន ហ៊ាង(កំពុងឃុំខ្លួន)និងបងប្រុសបង្កើតឈ្មោះ ហួន គ្រឿង ឈ្មោះ ហួន ទុង និងបក្សពួក ដែលប្រជាពលរដ្ឋចំនួន១៧៤នាក់ផ្តិតមេដៃដាក់ពាក្យស្នើសុំជួយអន្តរាគមបន្ថែម ចូលលោកអភិបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ផងនោះ ៕

Screenshot

Screenshot
Screenshot
Screenshot
Screenshot

Related Articles

Back to top button
error: Content is protected !!