បែកធ្លាយ ករណីពេទ្យសត្វប្រេីអំណាច នាំសត្វគោរស់ចូលប្រទេសវៀតណាម
តាកែវ៖ ករណីនាំសត្វគោរស់ចូលប្រទេសវៀតណាម តាមច្រក ឫស្សី៣គុម្ព ស្ថិតនៅឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ សង្ស័យថាគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត។
បេីតាមប្រភពពីប្រជាពលរដ្ឋ នៅស្រុកគីរីវង់ បានផ្តល់មកអង្គភាពសារព័ត៌មានយេីងថា ការនាំចេញសត្វគោរស់ តាមច្រក ឫស្សី៣គុម្ពនេះគឺកេីតឡេីងមកជាយូរណាស់មកហើយ ដោយមានឈ្មោះ ថៃ លី ជាពេទ្យសត្វខេត្ដ ជាអ្នកបញ្ជា និងរត់ការ ដេីម្បីសម្រួលដល់ការនាំចេញសត្វគោចូលទៅកាន់ប្រទេសវៀតណាម ដេីម្បីលក់ឱ្យឈ្មួញ។
ពលរដ្ឋបានបន្ដទៀតថា កន្លងមកគឺពុំមាន មន្ដ្រីជំនាញពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ឬចុះបង្ក្រាបនោះទេ សង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ រាប់ចាប់ពីមន្រ្តីច្រករហូតដល់មន្រ្តីថ្នាក់ខេត្ដ ពោលគឺ ធំស៊ីតាមធំ តូច ស៊ីតាមតូច។
បេីតាមប្រភពមួយទៀត សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោកពេទ្យសត្វ ថៃ លីបានធ្វើសកម្មភាពនាំចេញសត្វគោរស់តាមច្រក ឫស្សី៣គុម្ព ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវនេះ គឺយូរឆ្នាំណាស់មកហេីយ ដោយសព្វថ្ងៃនេះលោក ថៃ លី មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងរស់នៅក្នុងវីឡាដ៏ធំស្គឹមស្គៃ បេីធៀបជាមួយប្រាក់បៀរវត្ស ប្រចាំឆ្នាំ គឺមិនស័ក្តិសមនោះទេ។
អង្គភាពសារព័ត៌មានយេីងខ្ញុំ ពុំអាចធ្វេីការទំនាក់ទំនាក់ទំនងទៅកាន់ ពេទ្យសត្វលោកថៃ លី នោះបានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង ហេីយអង្គភាពយេីងខ្ញុំរង់ចាំការបំភ្លឺជុំវិញករណីបែកធ្លាយព័ត៌មានខាងលេី រាល់ម៉ោងធ្វើការ។