ក្រសួងបរិស្ថាន និងសមាគមអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមយុទ្ធការ ពន្លកបៃតង ដាំកូនត្នោតអមសង្ខាងផ្លូវ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងប្រតិភូ សមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ចំនួន២៥០នាក់ បានដឹកនាំគណៈប្រតិភូ ចូលរួមដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅអមតាមសង្ខាងផ្លូវ ព្រំដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្ត,, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។
សកម្មភាពដាំដេីមត្នោត របស់ក្រសួងបរិស្ថាន និង ប្រតិភូសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ជាការសបញ្ជាក់ឱ្យឃេីញ ជាចូលរួមចំណែក នៃការបណ្ដុះផ្នត់គំនិត យុវជន យុវនារីខ្មែរ ឱ្យស្រលាញ់បរិស្ថាន ធម្មជាតិ និងភាពបៃតង។ ជាងនេះទៅទៀត បានចូលរួមជាមួយរាជរដ្ឋាភិបាលលេីការកំណត់ព្រំដែននៃទឹកដីកម្ពុជានៃយេីង ព្រមទាំងជំរុញឱ្យមានគម្របបៃតង ៦០% នាឆ្នាំ២០៥០។
អត្ថបទ៖ ជា សុភា