ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសជូនសិក្ខាកាម ចំនួន៦៨៤នាក់

ភ្នំពេញ​៖​ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤​ នារសៀល​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមង៉ូវ បូរីណា រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដម​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម ហ្សាហ៊ីរ៊ូដឌីន បាបារ ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា​ លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ULKU KOCAEFE ឯកអគ្គរដ្ឋទូត​ នៃសាធារណ:រដ្ឋតួគីប្រចាំកម្ពុជា​ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍន:ប្រូវើរី ព្រមទាំងសិក្ខាកាមសរុបចំនួន ៦៨៤​ នាក់។

ថ្លែងក្នុងឱកាសបិទវគ្កបណ្តុះបណ្ដាល​ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មានផងដែរ។

ឯកឧត្ដម​ បានបន្ដទៀតថា​ វគ្គបណ្តុះបណ្តាលស្តីពី«មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយកនូវមាតិកាមេរៀន​ដ៏មាន​សារៈសំខាន់​ សម្រាប់​អ្នកសារព័ត៌មាន​ត្រូវ​ចាប់យក​ដេីម្បី​ធ្វេី​ការ​អភិវឌ្ឍន៍​ខ្លួន​ និង​អង្គភាព​។

គួរំលឹកផងដែរថា​ មាតិកា​មេរៀន​ ក្នុងវគ្គបណ្ដុះបណ្ដាល​ពិសេស​លេីកទី៤​ នាឱកាសនេះ​ មានដូចជា​ ទី១​ សណ្ដាប់ធ្នាប់​ព័ត៌មាន​បែបឌីជីថល​ ជាការ​ផ្ដល់​កិត្តិយស​បង្ហាត់​បង្ហាញ​ដោយ​ផ្ទាល់​ពី ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ ទី២​ របៀប​សរសេរ​អត្ថបទ​ព័ត៌មាន​ និងមាតិកា​ ដែលបង្ហាត់​បង្ហាញ​ដោយ​ ឯកឧត្ដម​បណ្ឌិត​ ឆាយ​ សុផល​ រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន​ ទី៣​ របៀបគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបឌីជីថល​ បង្ហាត់​បង្ហាញ​ដោយ​ Mr. Jatoi Zafar Ali ជនជាតិ​ប៉ាគីស្ថាន​ ទី​៤​ ស្វែងយល់​ពាក្យ​គន្លឹះ​ក្នុង​វិស័យ​បរិស្ថាន​ ធ្វើបទ​បង្ហាញ​ដោយ​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​ទី៥​ ស្វែងយល់​ពី​ក្របខ័ណ្ឌ​ច្បាប់​លេីវិស័យ​ព័ត៌មាន​ និង​តុលាការ​ បង្ហាត់​បង្ហាញ​ដោយ​ ឯកឧត្ដម​ លឹម​ សុគន្ថា​ អគ្គព្រះរាជអាជ្ញារង​ នៃ​មហាអយ្យការអមសាលាឧទ្ធរណ៍​ភ្នំពេញ​ ។ នេះ​បេីតាម​ការអានរបាយការណ៍​របស់​ លោក​បណ្ឌិត​ ម៉េង​ សុភ័ណ្ឌ​ ប្រធាន​សមាគម​សារព័ត៌មាន​ អេឡិចត្រូនិច​ អឹម​ អេស​ ជេ​ គោរព​ជូន ឯក​ឧត្តម​ លោកជំទាវ​ គណៈអធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ។

គូសបញ្ជាក់​ផងដែរ​ថា​ វគ្គបណ្ដុះបណ្ដាល​ពិសេស​លេីកទី៤​នេះ​ គឺ​ជាគំនិត​ផ្តួចផ្ដេីម​ និងរួមគ្នា​សហការៀបចំដោយ​ សមាគម​សារព័ត៌មាន​ចំនួន​០៥​ ក្នុងនោះមាន​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ សមាគមសារព័ត៌មាន​ អេឡិចត្រូនិច​ អឹម​ អេស​ ជេ​ សមាគមសម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​ សមាគមអ្នក​សារព័ត៌មាន​យុវជន​ និង​សមាគម​អ្នក​សារព័ត៌មាន​មាគ៌ាសន្ដិភាព​ ដែលមានការគាំទ្រពីក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ព្រមទាំង​មាន​ការចូលរួម​ឧបត្ថម្ភ​រធំដោយ​ក្រុម​ហ៊ុន​ VATTANAC BREWERY ។

ក្នុង​ឱកាស​សពិធី​បិទវគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​ផ្ដល់កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ប្រគល់​ជូន​ប័ណ្ណ​សរសើរ​ និង​ពានសរសេីរគំរូ​ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា ជូន​សិក្ខាកាម​ដែលបានចួលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន៦៨៤​នាក់​ផងដែរ។ 

មុន​នឹង​បិទបញ្ចប់កម្មវិធី​ គណៈអធិបតី​ និងសិក្ខាកាម​ ប្រមាណ​ជាង​ ៧០០នាក់​ បានប្តេជ្ញា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងប្រវត្ដិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» និងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV DTA ផងដែរ។            

 

Related Articles

Back to top button
error: Content is protected !!