ព័ត៏មានថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ អញ្ជើញជាអធិបតីពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង​

ខេត្តព្រៃវែង​ ៖​ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្តព្រៃវែង។សូមបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ៕

Related Articles

Back to top button
error: Content is protected !!