ព័ត៏មានថ្មីៗ

សិស្សានុសិស្សចំនួន២៥៣នាក់ នៅសាលាបឋមសិក្សាប្រឡាយមាស ទទួលបានអំណោយនិងអាហារសំរន់ ពីលោកអភិបាលស្រុក និងក្រុមគ្រួសារ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ លោក យ៉ែម លក្ខិណា អភិបាល នៃគណអភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមការងារឝណៈបញ្ជាការឯកភាពស្រុក បានចុះជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស សាលាបឋមសិក្សាប្រឡាយមាស និង លោកគ្រូ អ្នគ្រូ ហ្នឹងបាននាំយកនូវអំ ណោយជូនសិស្សានុសិស្សព្រមទាំងថវិកា និងថវិកាជូនលោក គ្រូ អ្នកគ្រូ និងមានអាហារសំរន់ សម្លការី ជាមួយនំបុ័ង ចែកជូនសិស្សានុសិស្ស សរុបចំនួន ២៥៣ នាក់។

អំណោយដែលត្រូវចែកជូនសិស្សានុសិ្ស ក្នុងម្នាក់ៗទទួលបាន សៀវភៅមួយក្បាល ប៊ិចមួយដើម ថវិកាចំនួន ៥ ពាន់រៀល ចំពោះលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបានថវិកាចំនួន៣ ម៉ឺន រៀល ផងដែរ។

គួបញ្ជាក់ផងដែរថា ការចំណាយនិងថវិកា ការរៀបចំចែកជូនសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ និងមានអាហាសំរន់ទាំងអស់នេះ គឺជាការរៀបចំចំណាយរបស់លោកអភិបាល ស្រុក និង ភរិយា ព្រមទាំងក្រុមគ្រួសារ។

Related Articles

Back to top button
error: Content is protected !!