ព័ត៏មានថ្មីៗ

ឯកឧត្តម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ សព​ ឯកឧត្ដម​ លី​ វ៉ាន់​ហុង

ភ្នំពេញ​៖​ នារសៀលថ្ងៃទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងរដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន​ បាន​ដឹកនាំមន្ដ្រី​ក្រោម​ឱវាទ​ អញ្ជើញ​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម​ លី​ វ៉ាន់​ហុង​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ដ្ឋាន​ រដ្ឋបាល​ និង​ ហិរញ្ញវត្ថុ​ ដែលបាន​ទទួល​មរណភាព​កាលពីថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៥៩​ឆ្នាំ​ ស្ថិត​នៅ​​បុរី​ប៉េងហួត​ បឹងស្នោរ​ គម្រោងទី២​ ក្នុងខណ្ឌច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​បណ្ឌិត​ បាន​នាំយក​បច្ច័យ​ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​នៃសព​ ដែល​បាត់បង់​ ឧត្ដមស្វាមី​ លោកឪពុក​ បងប្រុស​ ប្អូនប្រុស​ លោកពូ​ និងអ៊ុំប្រុស​ ដែលជា​អ្នក​ជាទីគោរព​ស្រឡញ់​ជាទីបំផុត​ និង​ចូលរួម​សោកស្ដាយ​ជា​អណែក​ ចំពោះ​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏ល្អផូរផង់​ ដែលតែងតែលះបង់​ចូលរួម​បំរេីជាតិ​មាតុភូមិ​នៃកម្ពុជា។

ក្នុងឱកាស​ដាក់កម្រងផ្កា​ ឯកឧត្ដម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ ពិតជាមាន​សេចក្ដី​តក់ស្លុត​ ក្ដុកក្ដួល​ និង​ស្ដាយ​ស្រោះ​ អាឡោះអាល័យ​ ជា​ពន់ពេក​ ចំពោះ​ការបាត់បង់​នូវ​បងប្រុស​ មិត្ត​រួម​ការងារ​ នៅក្រសួង​ព័ត៌មាន​។

ឯកឧត្ដម​បណ្ឌិត​ សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព​ ឯកឧត្ដម​ លី​ វ៉ាន់​ហុង​ សូមទៅកាន់​បរមសុខ​ ក្នុង​សុគិតភាព​ខាងមុខ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

Related Articles

Back to top button
error: Content is protected !!