ព័ត៏មានថ្មីៗ

រោងចក្រ-កាស៊ីណូ ដ៏ធំមួយ កំពុងបណ្ដែតខ្លួន ដូចគេជប់ ក្នុងទឹកដីស្រុកគងពិសី ខេត្ដកំពង់ស្ពឺ សង្ស័យថាគ្មានច្បាប់អនុញ្ញាត

ខេត្ដកំពង់ស្ពឺ៖ ជារឿងនឹកស្មានមិនដល់ ពីរោងចក្រ បានប្រែខ្លួនជា កាស៊ីណូអនឡាញដ៏ធំមួយទៅវិញ សង្ស័យថាគ្មានច្បាប់អនុញ្ញាត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦ និង៣៧ ក្នុងភូមិ ភាន្សា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលធ្លាប់ចេញចូលនៅក្នុងទីកន្លែងរោចក្រខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានថា កាលពីមុន គឺជារោងចក្រពិតប្រាកដមែន ដែលអាគារខាងមុខ ជាស្នាក់ការ ឬជាកន្លែងរដ្ឋបាល រីឯខាងក្រោយជារោងចក្រ ហើយរហូតដល់បច្ចុប្បន្ន រោងចក្រហាក់មិនដំណើរការទេ ក៏ប៉ុន្ដែអាគារ មានពណ៌ ពងមាន់ខាងមុខនេះ បែរជាមានដាក់ស្លាកជា ក្លឹប និង KTV កំពុងមានដំណើរការចេញចូលយ៉ាងរលូន «ខ្ញុំឆ្ងល់ថា ច្បាប់ធ្វើអាជីវកម្មរោងរោចក្រ យ៉ាងមេចបានអាច បើកជាក្លឹប និង KTV បានអញ្ជឹង» ហើយកន្លងមក ក៏ធ្លាប់មានបុគ្គលិកបំរើការនៅទីនោះ បានគាត់ប្រាប់ថា គឺជាកាស៊ីណូអនឡាញទេ ដែលមានជនជាតិចិន និងជនបរទេសផ្សេងៗ ជាច្រើនជាតិសាសន៍ទៀត មកលេងកម្សាន្ដស្ទើរគ្រប់ពេល។ ទីតាំងខាងលើនេះថាពលរដ្ឋបានប្រសិទ្ធនាមថា «រោងចក្រកាស៊ីណូ» បើស្ដាប់ទៅ ហាក់ដូចជាកំប្លែងបន្ដិច។

ប្រភពបានបន្ដទៀតថា កន្លងទៅ នៅពេលរោងចក្រដំណើរការ គឺច្រកចេញចូល ហាក់មានភាពស្ងប់ស្ងាត់ ឃើញមានតែសន្ដិសុខយាមកាម ២ ឬ ៣ នាក់ប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ ដូចជាមិនប្រក្រតី បែរជាមានសន្ដិសុខយាមពេញខាងមុខអាគារ ប្រមាណជាជាង ១០នាក់ក្នុងមួយវេនទៅវិញ ហើយថែមទាំងមានការរិតបន្ទឹង នៅពេលជនជាតិខ្មែរ ឬបុគ្គលិកខ្មែរចេញចូលម្ដងៗ។

ក្រោយពេលទទួលបានដំណឹងនេះពីប្រជាពលរដ្ឋដែលរស់នៅក្បែងរោងចក្រនោះ អង្គភាពសារព័ត៌មានយើងខ្ញុំ បានចុះទៅផ្ទិតយករូបភាពឃើញថា មានការយាមកាមតឹងរឹងមែនទែន ហើយទីតាំងរោងចក្រនោះគ្មានលើស្លាកសំគាល់ថាជារោងចក្រប្រភេទអ្វីនោះទេ តែប្រទះឃើញក្នុងអាគារមានស្លាក ក្លឹប និង KTV ព្រមទាំងស្លាកសុទ្ធតែជាអក្សរចិន ដូចដែរប្រជាពលរដ្ឋរាយការណ៍ពិតមែន។

តើរឿងនេះ ពិតដូចជាការលើឡើង របស់ពលរដ្ឋដែលរស់នៅក្បែររោងចក្រកាស៊ីណូនោះ ឬមួយយ៉ាងណា?

ប្រសិនបើដូចជាការលើកឡើងប្រាកដមែន ហើយមានការបើកល្បែងស៊ីសង ជាកាស៊ីណូអនឡាញ គឺផ្ទុយពីច្បាប់ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ ដែលច្បាប់តម្រូវឱ្យការបើរបបកាស៊ីណូ គឺមានតែនៅតាមព្រំដែនប៉ុណ្ណោះ។

អង្គភាពសារព័ត៌មាន គឺគ្រាន់តែជាព្រាបនាំសារ ជូនមហាជន ជាពិសេសជូនដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការ និងទប់ស្កាត់បទល្មើស ដែលផ្ទុយពីច្បាប់ដែលបានកំណត់។

Related Articles

Back to top button
error: Content is protected !!