ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា ត្រីងៀត កំពុងឈ្លៀតពង នៅក្នុងព្រៃលិចទឹកតំបន់៣
២១ មិថុនា ២០២៤
ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រងការឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ នេះបើតាមប្រភពពីពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ
គេបានចដឹងទៀតថា ការឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់ខាងលើ គឺគ្រោងឈូសឆាយរាប់រយហិកតាបន្ថែមទៀត ដើម្បីយកដីលក់ ពីអ្នកមានអំណាចមួយចំនួន ដោយយកឡះថាមាន លិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះ គង់ មង្គល នេះជាល្បិចកន្ទេរធំបន្លំដេក មានឱកាសគឺត្របាក់តែម្ដង។
ប្រជាពលរដ្ឋហាក់អស់ជំនឿ លើមន្ដ្រីអជ្ញាធរក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ត ចំពោះចំណាត់ការទប់ស្កាត់ និងអភិរក្សដីព្រៃលិចទឹក ដែលជាសម្បត្ដិរបស់រដ្ឋ ក្នុងបង្កបង្កើតផលនេសាទ ទុកបម្រុងសម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងទឹកដីខេត្ដសៀមរាប។
ប្រជាពរលដ្ឋម្នាក់ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់ និងអ្នកមានអំណាចមួយចំនួនតូច ប្រើល្បិចខ្ពស់ ដីមួយចំអាម ច្បាមយក ១ ហិកតា ដី ៧៧ហិកតា ឈូសយករាប់រយហិកតា ហៅពោលថា ឱ្យតែដីដែលគេឈូសឆាយនោះ សុទ្ធតែមានច្បាប់ហើយ កុំចំបាច់ឆ្ងល់អី នៅឱ្យស្ងៀមទៅកុំខ្វល់។
ប្រជាពលរដ្ឋជាច្រើនគ្រួសារសំណូមពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ និង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ ដើម្បីធានាបាន នូវការថែរក្សាការពារដីព្រៃលិចទឹកអោយមានប្រសិទ្ធភាព ទុកជាប្រយោជន៍ ដល់សង្គម ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល៕