ការបំភ្លឺ របស់ លោក ញិល ឡុង ជុំវិញករណីជំពាក់ប្រាក់ ហាក់ដូចស្រពិចស្រពិល
ភ្នំពេញ៖ ក្រោយពីអង្គភាពសារព័ត៌មាន FiX News បានចុះផ្សាយព័ត៌មាន ជុំវិញម្ចាស់បំណុល ប្រកាសឱ្យលោក ញិល ឡុង ចូលខ្លួនដោះស្រាយបំណុល កាលពីថ្ងៃទី ២០ ខែឧសភា ថ្មីៗនេះ ស្រាប់តែនៅថ្ងៃទី ២១ លោក ញិល ឡុង បានចេញលិខិតបំភ្លឺមួយច្បាប់ តាមការចុះផ្សាយលេីគេហទំព័រក្នុងស្រុកមួយ ដោយក្នុងខ្លឹមសារថា ករណីខ្ចីលុយដោយមានកិច្ចសន្យានេះ គឺជាការជឿទុកចិត្ដគ្នា លេីកការទិញដីធ្លីទៅវិញ ហេីយបានពោលទៀតថា ម្ចាស់បំណុល នៅជំពាក់ប្រាក់រូបលោកទៅវិញ នូវចំនួនទឹកប្រាក់ ប្រមាណជា ៤០,០០០ដុល្លារអាមេរិក។ ហេីយ លោក ញិល ឡុង បានបញ្ជាឱ្យអង្គភាពសារព័ត៌មាន FiX News លុបរូបលោកចេញពីគេហទំព័រជាបន្ទាន់ ហើយថែមទាំងពោលថា ឱ្យអង្គភាពសារព័ត៌មាន FiX News ផ្សាយឱ្យមានក្រមសីលធម៌ វិជ្ជាជីវៈ ព័ត៌មានផង។
សូមបញ្ជាក់ថា រាល់ការចុះផ្សាយរបស់ អង្គភាពសារព័ត៌មាន FiX News គឺគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងមានប្រភពច្បាស់លាស់ ព្រមទាំងធ្វេីការទំនាក់ទំនងទៅគ្រប់ភាគី និងរង់ចាំការបំភ្លឺគ្រប់ភាគីផងដែរ។ ដោយឡែក អង្គភាពសារព័ត៌មាន FiX News ពុំបានទទួលការបកស្រាយបំភ្លឺពីលោក ញិល ឡុង ដោយផ្ទាល់នោះទេ ជុំវិញករណីការប្រកាសឱ្យចូលខ្លួនដោះស្រាយបំណុល របស់ម្ចាស់បំណុល។
ក្រោយពី លោក ញិល ឡុង ធ្វេីការបំភ្លឺ តាមរយៈអង្គភាពព័ត៌មានក្នុងស្រុកមួយ ម្ចាស់បំណុលបានប្រាប់អង្គភាពសារព័ត៌មាន Fix News ថា ការបំភ្លឺ គឺមិនមានការពិត ដូចទៅនឹងកិច្ចសន្យាខ្ចីប្រាក់ ចំនួន ២៥,០០០ដុល្លារ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងនោះទេ។ ម្ចាស់បំណុលបានបន្ថែមទៀត ការខ្ចីប្រាក់គឺជារឿងផ្សេងគ្នា ពុំមានអ្វីពាក់ព័ន្ធនឹងរឿងទិញដីធ្លីអ្វីនោះទេ ម្ចាស់បំណុល នឹងអនុវត្តន៍ទៅតាមនិតីវិធីច្បាប់ របស់តុលាកម្ពុជា។ ហើយករណីផ្សេងៗទៀតដែល លោក ញិល ឡុង បានសន្យានោះ ក៏អាចជាប់ពាក់ព័ន្ធផងដែរ។
អង្គភាពសារព័ត៌មាន FiX News សូមរលឹកផងដែរថា ការចុះផ្សាយនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ គឺព័ត៌មាន ក៏ដូចជាការផ្សាយជូនជាដំណឹង ពីភាគីម្ចាស់បំណុល ទៅកសន់កូនបំណុល និងសូមឱ្យអង្គភាពសារព័ត៌មានផ្សេង ដែលធ្វើចុះផ្សាយបំភ្លឺ ត្រូវអាននូវរាល់ពាក្យពេចន៍ និងខ្លឹមសាររបស់អត្ថបទ ដេីម្បីធ្វេីការឆ្លើយតបប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មាន ក្នុងរូបភាពរក្សាបាននូវសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងវិស័យសារព័ត៌មានកម្ពុជា។
ម្យ៉ាងវិញទៀត អង្គភាពសារព័ត៌មាន FiX News គឺមិនអាចអនុវត្តន៍ទៅការបញ្ជារបស់លោក ញិល ឡុង ដែលជាកូនបំណុល នោះបានឡេីយ យេីងខ្ញុំអាចធ្វើការផ្សព្វផ្សាយជុំវិញការបំភ្លឺរបស់ លោក ញិល ឡុង បានគ្រប់ម៉ោងធ្វេីការ ដោយតម្រូវឱ្យធ្វើការបំភ្លឺមកកាន់អង្គភាពសារព័ត៌មាន FiX News ដោយផ្ទាល់ និងផ្ដល់នូវប្រភពជាក់លាក់ និងច្បាស់លាស់ ដេីម្បីយេីងខ្ញុំធ្វើការចុះផ្សាយបំភ្លឺជូន។
អង្គភាពសារព័ត៌មាន FiX News នៅតែមិនអាចទាក់ទងទៅលោក ញិល ឡុង តាមរយៈលេខទូរសព្ទ 012 333 763 បានទេ ពោលគឺខលមិនចូល។ អង្គភាពយេីងរង់ចាំការបំភ្លឺគ្រប់ភាគី រាល់ម៉ោងធ្វេីការ។