លោក ម៉ៅ សុីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានដឹកនាំសមាជិក សមាជិកា ចូលរួមជាមួយ សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក្នុងដំណើរបេសកកម្មមកទៅខេត្តតាកែវ ក្នុងគោលបំណងស្វែងយល់អំពី ជីវភាព និង ការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគម
តាកែវ ៖ ថ្ងៃអាទិត្យ ០១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ សុីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានដឹកនាំសមាជិក សមាជិកា ចូលរួមជាមួយ សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក្នុងដំណើរបេសកកម្មមកទៅខេត្តតាកែវ ក្នុងគោលបំណងស្វែងយល់អំពី ជីវភាព និង ការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគម ។
ក្នុងដំណើរបេសកកម្មនេះផងដែរដឹកនាំដោយ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាផ្ទាល់សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង ជាជំនួយការផ្ទាល់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋក្នុងសហគម បុស្សតាផង់ ស្ថិតនៅ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងឪកាសនោះដែរ ឯកឧត្តម ហែម ប្រសើរ បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងសហគម បុស្សតាផង់ ព្រមទាំងបានចែកជូននូវសម្ភារ:បរិក្ខាមួយចំនួនដល់បងប្អូនប្រជា ពលរដ្ឋចំនួន១១ គ្រួសារដែលក្នុងមួយគ្រួសារទទួលបាន ៖
១.អង្ករចំនួន ២៥ គីឡូក្រាម
២.មីខ្លាឃ្មុំចំនួន : ០១ កេស
៣.ទឹកត្រីចំនួន : ០១ យួរ
៤.ទឹកស៊ីអ៊ីវចំនួន : ០១ យួរ
៥.ត្រីខកំប៉ុងចំនួន : ០១ យួរ
៦.មុងចំនួន ០១
៦.ថវិការ មួយចំនួនផងដែរ
គួរបញ្ជាក់ផងដែរថា ជំនួយទាំងអស់ថ្វីត្បិតតែមិនអាចជួយបងប្អូនបានរយ:ពេលវែង ប៉ុន្តែជាទឹកចិត្តជួយគ្នា ខ្មែរស្រលាញ់ខ្មែរ និង អាចទ្រទ្រង់បានមួយរយ:ផងដែរ ។
ជាចុងក្រោយ ឯកឧត្តម បានទទួលយកសំណើរបស់បងប្អូនក្នុងសហគមន៍ ដោយសន្យាជួយរកទីផ្សារ ដើម្បីជំរុញការដាំដំណាំ ផលិតផលកសិកម្ម និង សិប្បកម្មដោយដៃក្នុងតំបន់អោយកាន់តែមានទីផ្សាទូលំទូលាយបន្ថែមទៀត។